ព័ត៌មានសំខាន់

កម្ពុជាស្នើឱ្យ ADB ជួយពិនិត្យឡើងវិញលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅក្នុងទីក្រុងភ្នំពេញ

ភ្នំពេញ៖ កម្ពុជាបានកំពុងធ្វើបច្ចុប្បន្នភាពលើការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញដែលត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះទៀត ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមប្រព័ន្ធវីដេអូពីចម្ងាយនាថ្ងៃទី ៦ ខែមេសានេះ លោ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា តាមរយៈគម្រោងទាំងពីរនេះ លោកបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) ជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។

លោកស៊ុន ចាន់ថុលថ្លែងថា« ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដ មែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ»៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button