ព័ត៌មានសំខាន់

ក្នុងត្រីមាសទី១ ស្ថានភាពអលនទ្រព្យ ជួបប្រឈមខ្លាំង ប៉ុន្តែនៅមានសកម្មភាពទ្រង់ទ្រាយតូចៗ

ភ្នំពេញ៖ នៅក្នុងដំណាច់ត្រីមាសទី ១ នៃឆ្នាំ ២០២១ នេះ ស្ថានភាពទីផ្សារអលចនទ្រព្យកម្ពុជា នៅតែជួបប្រឈមខ្លាំង បើទោះបីកម្ពុជាទទួលបាននូវវ៉ាក់សាំងសម្រាប់ចាក់ប្រឆាំងទៅនឹងជំងឺកូវីដ ១៩ យ៉ាងណាក្តី។
លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងអចលនវត្ថុកម្ពុជា ថ្លែងថា តាមស្ថានភាពជាក់ស្តែងនៅក្នុងត្រីមាសទី ១នៃឆ្នាំនេះ វិស័យអចលនទ្រព្យមិនទាន់មានសន្ទុះឡើងវិញទេ ជាពិសេសចាប់តាំងពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យមានមនុស្សជាច្រើន មិនអាចចេញទៅណារួច។
លោកច្រឹក សុខនីម ថ្លែងថា ម្នាក់ៗ ដែលរកស៊ីក្នុងវិស័យអចលទ្រព្យខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យតែមួយរស់ និង អាចដំណើរការអាជីវកម្ម របស់ខ្លួន បានប៉ុណ្ណោះ។ ទោះយ៉ាងណា ផលប៉ះពាល់នេះ មិនមែនតែចំពោះវិស័យអចលនទ្រព្យកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែស្ទើរតែគ្រប់វិស័យទាំងអស់។
លោកថ្លែងថា «ស្ថានភាពឥឡូវ វាមិនស្រួលទេ។ ណាមួយយើងទើបមានវ៉ាក់សំាង និងផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់បានបញ្ចប់ទៀតដែលធ្វើឱ្យមនុស្សរអាខ្លាំង»។
ទោះជាយ៉ាងណាក៏ដោយ លោក ច្រឹក សុខនីម មើលឃើញទីផ្សារលំនៅឋានដែលមានតម្លៃសមរម្យនៅតែមានដំណើរការនិងប្រតិបត្តិការទិញលក់ជាធម្មតា បើទោះស្ថិតនៅក្នុងកម្រិតទាប។
លោក ច្រឹក សុខនីម បញ្ជាក់ទៀតថា នៅក្នុងវិបត្តិនេះ ក៏ជាឱកាសម្រាប់អ្នកវិនិយោគិនក្នុងការស្វែងរកព័ត៌មានពីវិស័យអចលនទ្រព្យ និងបណ្តាញនានាដើម្បីធ្វើការវិនិយោគផងដែរ។
ទន្ទឹមនឹងនេះ លោក ឡុង គឹម សួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance ថ្លែងទទួលស្គាល់ដែរថា រហូតមកដល់ពេលនេះ ស្ថានភាពទីផ្សារអលនទ្រ្យ កម្ពុជា នៅតែបន្តរងផលប៉ះពាល់ និងមិនទាន់បានស្រាកស្រាននៅឡើយទេ ប៉ុន្តែក៏នៅមានប្រតិបត្តិការទិញលក់ក្នុងកម្រិតតិចតួចខ្លះដែរ។
លោក ឡុង គឺមសួគ៌ថ្លែងថា «ទោះជាយ៉ាងណាទីផ្សារអចលនទ្រព្យ វាមិនអាចស្ងាត់ ១០០ ភាគរយទេ នៅក្នុងពេលនេះ តើដោយសារអ្វី? ដោយសារតែ អ្នកដែលមានបញ្ហាហិរញ្ញវត្ថុ ឬ ស្ទះលុយខ្លាំង ។ នៅពេលដែលគាត់ស្ទះខ្លាំង គាត់នឹងបញ្ចេញអលចនទ្រព្យគាត់ហើយ ប៉ុន្តែ នៅក្នុងពេលនេះ គាត់មិនអាចលក់ថ្លៃបានទេ»។
លោក ឡុង គីម សួគ៌ បានពន្យល់ថាសម្រាប់ការចង់លក់ដូរក្នុងពេលដ៏លំបាកនេះ អ្នកលក់ត្រូវតែលក់បញ្ចុះតម្លៃក្រោមទីផ្សារ។ ធ្វើដូចនេះអ្នកលក់ក៏អាចលក់បាន ហើយអ្នកទិញក៏ហ៊ានទិញដើម្បីទុកចំណេញក្រោយកូវីដផងដែរ៕
គឺមិនមានអ្នកយកទេ ព្រោះអតិថិជនមានចំនួនតិច ដូច្នេះ គាត់ត្រូវតែបង្ខំលក់អលចនទ្រព្យរបស់គាត់ក្រោមតម្លៃទីផ្សារ ហើយនៅតែពេលដែលមានអ្នកមានធនធានគេនឹងទិញយកហើយ ដើម្បីទុកលក់នៅពេលណាមួយក្រោយចប់កូវីដ” ៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button