ក្នុងសម័យកូវីដ៖ អ្នកវិនិយោគិនកំពុងសំងំប្រមូលអលចនទ្រព្យដាក់លក់តម្លៃក្រោមទីផ្សារ

ភ្នំពេញ៖ បើទោះបីកម្ពុជា ជួបញ្ហាប្រឈម ក៏អ្នកវិនិយោគិនកម្ពុជា បាននឹងកំពុងប្រមូលព័ត៌មានលើប្រភេទ អចលទ្រព្យណាដែលមានតម្លៃ និងទីតាំងល្អ មុននឹងសម្រេចចិត្តទិញសម្រាប់ធ្វើការវិនិយោគបន្ត ក្រោយពីចប់នូវជំងឺកូវីដ១៩ ។

លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភា្នង់ងារអចលនវត្ថុកម្ពុជា ថ្លែងថា នៅក្នុងដំណាក់កាលនេះ គឺជាដំណាក់កាលប្រមូលព័ត៌មាន យកទៅទុក មុននឹងចាប់ផ្តើមធ្វើការវិនិយោគ ។
លោក ពន្យល់ថា អ្នកវិនិយោគ និងភ្នាក់ងារអចលនទ្រព្យចាប់ផ្តើមប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងផ្ទះ ឬ ដីល្អ ឬមិនល្អ ។ បើដីស្ថិតនៅទីតាំងល្អ ពួកគាត់នឹងសម្រេចចិត្ត វិនិយោគ ដើម្បីយកចំណេញនៅថ្ងៃក្រោយ។
លោក ថ្លែងបន្តថា « យើងមើលឃើញថា បច្ចុប្បន្ននេះ មនុស្សមិនអាចចេញទៅណារួចទេ ប៉ុន្តែ វិនិយោគិន និងភ្នាក់ងារ អចលនត្រ្យមួយចំនួន គឺគាត់ស្វែងរកអចលនទ្រព្យតាមអនឡាញដែលមានតម្លៃល្អ ។ បើពិនិត្យឃើញថា វាល្អ គាត់ចុះទៅក្រៅម្តងម្កាល ដើម្បីស្វែងយល់ជាក់ស្តែង»។

លោកស្រីតំាង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service ថ្លែងទទួលស្គាល់ដែរថា នៅក្នុងកាលៈទេសៈណាក៏ដោយ តម្រូវការវិស័យអចលនទ្រព្យនៅតែមាន ប៉ុន្តែ គ្រាន់តែ មានតម្រូវការតិច ហើយនិងច្រើនប៉ុណ្ណោះ ។
លោកស្រីបន្តថា ដោយឡែក នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩ នេះ អតិថិជន នៅតែបន្តស្វែងរកលើវិស័យអចលនទ្រព្យ ណាដែលមានតម្លៃល្អៗ ក្នុងការចាប់យកឱកាសវិនិយោគនៅពេលក្រោយ ជាពិសេសក្រោយចប់នូវជំងឺកូវីដ ១៩ ។
លោក ស្រីតាំងហួរ ថ្លែងថា« មនុស្សភាគច្រើន គឺមិនអាចចេញដើរហើរទេ ព្រោះខ្លាចការឆ្លងនូវជំងឺកូវីដ ប៉ុន្តែ សម្រាប់អ្នករកស៊ីអលចនទ្រព្យនៅតែមានសកម្មភាព ជាមួយការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បរកមើលតម្លៃអចលនទ្រព្យល្អ សម្រាប់ធ្វើការវិនិយោគបន្ត»។
លោកស្រីតាំង ហួរ នៅតែបង្ហាញក្តីរំពឹងខ្ពស់លើវិស័យអចលនទ្រព្យ វានឹងល្អប្រសើរឡើងវិញ បន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ចាក់ជូនប្រជាពលរដ្ឋបានគ្រប់គ្នានាពេលខាងមុខនេះ៕