ព័ត៌មានសំខាន់

ក្រុមហ៊ុនកម្រិតអន្តរជាតិរបស់កូវ៉ែតគ្រោងមកវិនិយោគលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

កូវ៉ែត៖ ក្រុមហ៊ុន Gazmin International ជាក្រុមហ៊ុនកំរិតអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋកូវ៉ែត និងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានគ្រោងមកវិនិយោគលើគម្រោងធំៗជាច្រើន នៅក្នុងប្រទេសកម្ពុជាក្រោយចប់ជំងឺកូវីដ ១៩ ។

យោងតាមជំនួបពិភាក្សាការងារ រវាលោក ហ៊ុន ហាន ឯកអគ្គរាជទូត កម្ពុជាប្រចាំរដ្ឋកូវ៉ែត និង លោក Ahmad Al Jazzaf ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Gazmin International កាលពេលថ្មីៗនេះបញ្ជាក់ថា  ក្រុមហ៊ុន Gazmin Internationalនឹងមកវិនិយោគលើការសាងសង់សំណង់អាគារនានា ព្រលានយន្តហោះ  ផ្លូវអាកាស (Skyway) ក្នុងរាជធានីភំ្នពេញ ផ្លូវរថភ្លើងតភ្ជាប់ពីភំ្នពេញទៅកាន់បណ្តាខេត្តនានា (Railway connections) កំពង់ផែសមុទ្រ និងផ្លូវថ្នល់ ។ល។

ក្នុងជំនួបពិភាក្សានេះ  លោក ហ៊ុន ហាន ឯកអគ្គរាជទូត កម្ពុជាប្រចាំរដ្ឋកូវ៉ែត បានលើកឡើង ពីគោលនយោបាយការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៏ និងឱកាសវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធនានា នៅកម្ពុជា។

លោកបន្តថា កម្ពុជាកំពុងរក្សារបាននូវស្ថេរភាពនយោបាយ សន្តិភាព ការទប់ស្កាត់បាននូវការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេបានជម្រុញ និងលើកទឹកចិត្ត ដល់វិនិយោគិនបរទេសដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា លើវិស័យផ្សេងៗ។

លោក Ahmad Al Jazzaf ក្រុមហ៊ុន Gazmin International បានសំដែងនូវសុឆន្ទៈ និងគោលបំណងចង់មកធ្វើការវិនិយោគនៅកម្ពុជា បន្ទាប់ពីស្ថានការណ៍ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ធូរស្បើយ។

លោកបន្តថា ក្រុមហ៊ុនលោកមានគោលបំណងវិនិយោគលើគម្រោងធំៗមាន៖ ការសាងសង់សំណង់អាគារនានា ព្រលានយន្តហោះ  ផ្លូវអាកាស (Skyway) ក្នុងរាជធានីភំ្នពេញ ផ្លូវរថភ្លើងតភ្ជាប់ពីភំ្នពេញទៅកាន់បណ្តាខេត្តនានា (Railway connections) កំពង់ផែសមុទ្រ និងផ្លូវថ្នល់ ។ល។

លោកក៏បានសន្យានឹងផ្តល់ជូនស្ថានទូតនូវលិខិតផ្លូវការស្តីពីគម្រោងផែនការកម្មវិធីវិនិយោគធំៗរបស់ក្រុមហ៊ុនផ្តោតនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ និងស្នើសុំ ដឹកនាំក្រុមប្រតិភូវិនិយោគិនរបស់លោកទៅទស្សនកិច្ចនៅកម្ពុជា ក្នុងនោះសុំជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង/ស្ថានប័នសំខាន់ៗពាក់ព័ន្ធកម្ពុជា តាមពេលវេលាសមស្រប និងពិសេសគោរពសុំការអនុញ្ញាតជួបសំដែងការគួរសមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button