ព័ត៌មានសំខាន់

ក្រុមហ៊ុនណាហ្គាលវើលដ៍នឹងកាត់បន្ថយបុគ្គលិកចាប់ពីថ្ងៃទី២០មេសាទៅ(មានវីឌេអូ)

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ប្រចាំនៅកម្ពុជា គ្រោងកាត់បន្ថយបុគ្គលិកចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១តទៅ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃពីជំងឺកូវីដ ១៩ និងដើម្បីធានាបាននូវការបន្តអាជីវកម្មរបស់ក្រុមហ៊ុន។ នេះគឺជាការបញ្ជាក់ផ្លូវការពីក្រុមហ៊ុនទៅកាន់បុគ្គលិករបស់កាស៊ីណូដ៏ល្បីដែលBusiness9 ទទួលបាននៅថ្ងៃនេះ។  លិខិតផ្ទៃក្នុងដែលបានចេញកាលពីថ្ងៃទី៨ខែមេសា បានគូសបញ្ជាក់ថាដោយសារតែការបន្តរាតត្បាពឥតឈប់ឈរនូវមេរោគកូវីដ-១៩ ជាសកល អាជីវកម្មនានាក៏ដូចជាអាជីវកម្មរបស់ក្រុមហ៊ុន ត្រូវទទួលរងផលប៉ះពាល់ជាអវិជ្ជមាន ហេតុដូចនេះក្រុមហ៊ុនត្រូវបង្ខំចិត្តដើម្បីកាត់បន្ថយបុគ្គលិកដើម្បីបន្តជីវិតអាជីវកម្ម។

ក្រុមហ៊ុន ណាហ្គាវើលដ៍ បានសរសេររៀបរាប់ថា «បន្ទាប់ពីការខិតខំប្រឹងប្លែងរិះរកជម្រើសនានា ហើយដោយបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ និងដោយមានការពិគ្រោះយោបល់យ៉ាងជិតស្និតជាមួយនឹងភាគីពាក់ព័ន្ធ យើងខ្ញុំបានធ្វើការសម្រេចចិត្តមួយដ៏ លំបាក ដោយសម្រេចកាត់បន្ថយចំនួនបុគ្គលិកនៅក្នុងសាខាក្រុមហ៊ុន ដើម្បីបន្ថយការចំណាយ សំដៅធ្វើឱ្យ វាជីវកម្មរបស់យើងខ្ញុំអាចមានស្ថេរភាព និងដើម្បីធានាថាយើងខ្ញុំអាចមានលទ្ធភាពរក្សាការងាររបស់ យោជិតដែលនៅសល់»។

បើតាមក្រុមហ៊ុនណាហ្គាវើលដ៍ នៅក្នុងដំណាក់កាលនៃការបញ្ឈប់ពីការងាររួមគ្នានេះ ក្រុមហ៊ុននិងអនុវត្តតាមនីតិវិធី ដូចដែលមានចែងក្នុងច្បាប់ស្តីពីការងារ ដោយរៀបលំដាប់នៃការបញ្ឈប់ពីការងារ ពិគ្រោះយោបល់ជាមួយ សហជីព និងប្រតិភូបុគ្គលិក និយោជិត និងជូនដំណឹងដល់រដ្ឋាភិបាលតាមរយៈក្រសួងការងារ។

ក្រុមហ៊ុនបញ្ជាក់ទៀតថា ក្នុងករណី នៃការបញ្ឈប់ពីការងាររួមគ្នានេះ និយោជិតនឹងទទួលបានប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ការងារនានាស្របតាមច្បាប់ស្តីពីការងារ អត្ថប្រយោជន៍នានាទៅតាមកិច្ចសន្យាការងារ និងអត្ថប្រយោជន៍ ដែលពាក់ព័ន្ធនានា ដែលមាននៅក្រោមគោលការណ៏ផ្ទៃក្នុងពាក់ព័ន្ធផ្សេងៗទៀតរបស់យើង។

ដោយឡែកចំពោះ ការបញ្ឈប់ ពីការងាររួមគ្នានេះទៀតសោតនិយោជិតនឹងមិនទទួលបាននូវសោហ៊ុយជំងឺចិត្ត (ដែលស្មើនឹងប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីទាំងអស់) ដូច ក្នុងករណីនៃការបញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងឡើយ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនណាហ្គាវើលដ៏មិនបានបញ្ជាក់ថា នឹងមានបុគ្គលិកប៉ុន្មាននាក់ទេដែលត្រូវបញ្ឈប់៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button