ព័ត៌មានសំខាន់

ក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យដែលខ្លាំងត្រូវបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមដល់បុគ្គលិក

ភ្នំពេញ៖ ដើម្បីឈានដល់ចំណុកំពូល និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្រុមហ៊ុនភ្នាក់ងារលក់អចលនវត្ថុត្រូវមានការបណ្តុះបណ្តាលក្រុមការងារ (បុគ្គលិក) ឱ្យមានជំនាញពិតប្រាកដ   ទាំងជំនាញទុន និងរឹង   ឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចចារ  និការលក់ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោក វ៉ា វិរៈ សមាជិកក្រុមប្រឹក្សាភិបាល របស់សមាគមអ្នកវាយតម្លៃ  និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា នៅពេលដែលមានជំនាញ និងប្រកបដោយវិជ្ជាជីវៈ ទាំងក្រុមហ៊ុន និងក្រុមការងារ មិនបាច់ចេញទៅស្វែងរកអិតិជន ឬបញ្ចុះបញ្ចូលអតិថិជនឱ្យមករកខ្លួននោះទេ គឺអតិថិជននឹងមករកដោយខ្លួនឯងមិនខានឡើយ។

លោក វ៉ា វិរៈ ថ្លែងថា «ដូច្នេះ យើងត្រូវព្យាយាមបង្ហាញកេរ្តិ៍ឈ្មោះ និងតម្លៃក្រុមហ៊ុន និងក្រុមការងាររបស់យើង តាមរយៈការបណ្តុះបណ្តាលឱ្យមានវិជ្ជាជីវៈត្រឹមត្រូវ ។ ប្រៀបប្រដូចជាកូនស្រីដែលមិនទៅរកកូនប្រុស ប៉ុន្តែកូនប្រុសមករកយើងវិញ»។

បើតាមលោក វ៉ា វិរៈ នៅពេលក្រុមហ៊ុនរបស់យើងខ្លាំង  គេនឹងមករកយើង  ហើយការដែលយើងទៅរកគេ និងគេមករកយើង គឺមានភាពខុសគ្នា។

លោក វ៉ា វិរៈ ពន្យល់ថា នៅពេលដែលគេមករកយើង គឺយើងមានភាពងាយស្រួលក្នុងការលក់ និងណែនាំ ដើម្បីឱ្យគេមករក គឺទាំងក្រុមហ៊ុន និងក្រុមការងារត្រូវមានចំណេះដឹង វិជ្ជាជីវៈ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទាំង ជំនាញរឹង និងទន់ ទាក់ទងនឹងវិស័យអចលនទ្រព្យដែលពាក់ព័ន្ធនឹងការលក់ ការវាយតម្លៃ ពន្ធដារ ប្លង់កម្មសិទ្ធិ យល់ដឹងពីរបៀបវិនិយោគ  និងយល់ដឹងពីការធ្វើទីផ្សារ  និងទៅលើការចចារ ទំនាក់ទំនង បច្ចេកវិទ្យា និងផែនទីជាដើម  ។

លោក វ៉ា វិរៈ បន្ថែមថា «យើងមិនងាយធ្វើឱ្យក្រុមរបស់យើងដល់ហ្នឹងទេ ប៉ុន្តែ បើយើងមិនធ្វើ  យើងនឹងចាញ់គេ  ហើយគេនឹងផ្តួលយើង មិនខានឡើយ ជាពិសេសពីក្រុមហ៊ុន ឬភ្នាក់ងារលក់ដែលមិនស្របច្បាប់ ព្រោះសព្វថ្ងៃនេះនៅក្នុងប្រទេសមានទាំងក្រុមហ៊ុនមានច្បាប់ និងអត់ច្បាប់  ដែលពិបាកក្នុងការប្រកួតប្រជែងជាមួយគេ ៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button