ព័ត៌មានសំខាន់

ក្រុមហ៊ុនរោងចក្រផលិតរថយន្ត Ford នឹងបង្ហាញខ្លួនក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្រុមហ៊ុនរោងចក្រផលិតរថយន្ត Ford នឹងបង្ហាញខ្លួនរបស់ខ្លួនក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្ម បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

វត្តមានក្រុមហ៊ុនរោងចក្រផលិតរថយន្ត Ford នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ ដែលធ្វើឡើងតាមរយៈប្រព័ន្ធ ZOOM ដោយបានការចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។

លោក ម៉ៅ ធនិន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់នេះ ។ លោករំពឹងថា រោងចក្រនេះនឹងចូលរួមចំណែកលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសវានឹងស្រូបយកទីផ្សារពលកម្ម ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ជាក្រុមហ៊ុនធំបំផុតលំដាប់អន្តរជាតិ ដែលបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) ជាពិសេសររថយន្ត Ford Renger និងរថយន្ត Ford Everes ដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button