ព័ត៌មានសំខាន់

ខេត្តកែបចាប់ផ្តើមសាងសង់កំពង់ផែទេសចរណ៍ថ្មីសម្រាប់បំរើសេវាកម្មទេសចរណ៍

កែប៖ រដ្ឋបាលខេត្តកែបបានចាប់ផ្តើមសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ សម្រាប់លើកដំកើនសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន និងបំរើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្ត បន្ទាប់ពីបានសិក្សាផលប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាងមួយឆ្នាំមក។ គម្រោងអភិវឌ្ឍផែរនេះ ត្រូវបានដាក់ឈ្មោះថា «ផែជលយានសេះសរខេត្តកែប»។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានឱ្យដឹងថា គម្រោងផែរជលយានសេះស នេះ ជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប ក៏ជាទីតាំងតភ្ជាប់ នៃគម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ពីរ គឺសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ របស់ខេត្តកែប ផងដែរ ។

លោកអភិបាលខេត្តជឿជាក់ថា គម្រោងផែជលយាននេះ នឹងផ្តល់នូវផលប្រយោជន៍ និងឱកាសការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ក៏ជាផ្នែកមួយនៃការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋខេត្តកែប ដែលភាគច្រើនពឹងផ្អែកលើមុខរបរនេសាទសមុទ្រ និងបំរើសេវាកម្មទេសចរណ៍។

លោក សោម ពិសិដ្ឋ ក៏បានជម្រុញដល់វិនិយោគិនដែលទទួលខុសត្រូវ អនុវត្តគម្រោង ត្រូវអនុវត្តទៅតាមកិច្ចសន្យាដែលបានព្រមព្រៀង ដើម្បីអោយសមិទ្ធផលដែលទទួលបានប្រកបដោយគុណភាព តាមស្តង់ដា និងបច្ចេកទេសត្រឹមត្រូវ និងពន្លឿនការសាងសង់អោយបាន តាមពេលកំណត់។

ជាមួយគ្នានេះ លោក ក៏បានជំរុញឱ្យ ភាគីពាក់ព័ន្ធទាំងអស់អោយ ធ្វើការផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍផែរសេះសនេះអោយបាន ទូលំទូលាយ ពិសេសម្ចាស់វិនិយោគិន ត្រូវតម្លើងប៉ាណូនៃគម្រោងនេះអោយបានរួចរាល់មុនចូលគ្រឿងចក្រអនុវត្តគម្រោង ។

បើតាម លោក អ៊ឹង កូវហៃ វិនិយោគិនលើកំពង់ផែរជលយាន្តសេះសនេះបញ្ជាក់ថា គម្រោងនេះ និងអាច បញ្ចប់គម្រោងសាងសង់ក្នុងអំឡុងចុងឆ្នាំ២០២៣ ប្រើរយៈពេលសាងសង់ប្រហែលពីរឆ្នាំ៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button