ព័ត៌មានសំខាន់

គន្លឹះចំនួន ៣ ទិញដី ដើម្បីបានផលចំណេញខ្ពស់

ភ្នំពេញ៖ ជាទូទៅ ប្រជាពលរដ្ឋ ដែលមានបំណងទិញអចលនទ្រព្យសម្រាប់ធ្វើការវិនិយោគបន្ត និង ទិញសម្រាប់ធ្វើកការអភិវឌ្ឍន៍ ផ្សេង ៗ ត្រូវតែពិនិត្យមើលនូវគន្លឹះចំនួន ៣ ដើម្បីយកទៅអនុវត្ត កុំឱ្យមានជំលោះទៅថ្ងៃក្រោយ ហើយទទួលបានផលចំណេញខ្ពស់ ។

១) ត្រូវទិញអលចនទ្រព្យជាមួយនឹង ភ្នាក់ងារដែលមានជំនាញពិតប្រកដ

ប្រជាពលរដ្ឋមួយចំនួន ហាក់មើលរំលងចំពោះភ្នាក់ងារអលចនទ្រព្យ ព្រោះខ្លាចស៊ីកុំមីស្យុង  ប៉ុន្តែ តាមពិតទៅ ភ្នាក់ងារអចលនទ្រព្យគឺជាអ្នកជួយធនា ទាំងផ្លូវច្បាប់ និង រៀងចំឯកសារផ្សេង ៗ ក្នុងទិញលក់ឱ្យមានប្រសិទ្ធិភាព និង សុវត្ថិភាព។

មួយវិញទៀត ប្រជាពលរដ្ឋគ្រប់រូប ក៏គួរពិនិត្យទៅលើក្រុមហ៊ុនណាដែលមានអាជ្ញាបណ្ណ និងច្បាប់ត្រឹមត្រូវ ទើបមិនមានហានិភយក្នុងទិញអចលនទ្រព្យ។

២) ទិញអចលនទ្រព្យស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍន៍

ជាការពិតណាស់ ការវិនិយោគលើវិស័យអលចនទ្រព្យនីមួយៗ ប្រជាពលរដ្ឋ ត្រូវតែសំឡឹងមើលអំពីតំបន់ និង ទីតាំងដែលកំពុងមានការអភិវឌ្ឍន៍គម្រោងផ្សេងៗ វានឹងធ្វើឱ្យយើងកាន់តែមានភាពលចំណេញ និងសុវត្ថិភាពទៅលើអចលទ្រព្យរបស់យើង។ម្យ៉ាងទៀត វាក៏នឹងងាយលក់ចេញទៅ និងទទួលបានផលត្រឡប់មកវិញលឿនដែរ ។

៣)ទិញអចលនទ្រព្យដែលមានកម្មសិទ្ធិត្រឹមត្រូវ

មុននឹងសម្រេចចិត្តទិញអចលនទ្រព្យណាមួយនោះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែពិនិត្យមើលលើដីណាដែលមានកម្មសិទ្ធិ ត្រឹមត្រូវ ឬ អចលនទ្រព្យដែលមានម្ចាស់កាន់កាប់ពិតប្រាកដ ។

 យើងមិនមែនចេះតែទិញដីណាក៏ដោយ ឱ្យតែតម្លៃថោកនោះទេ។

ក្នុងនាមជាអ្នកទិញត្រូវតែសិក្សា និងពិនិត្យមើលទៅលើដី នោះឱ្យបានត្រឹមត្រូវ និងមានឯកសារច្បាស់លាស់ទើបទិញទៅ មិនមានហានិភ័យ និងទទួលបានផលចំណេញខ្ពស់ផងដែរ៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button