អាជីកម្មតូច-មធ្យម

គន្លឹះអភិវឌ្ឍនៅក្នុងអាជីពការងារពីបណ្ឌិត ប៊ុន មុន្នី

បុគ្គលម្នាក់ៗ តែងតែចង់ធ្វើការងារក្នុងក្រុមហ៊ុនដែលទទួលបានជោគជ័យ គួរតែជ្រើសរើសក្រុមហ៊ុនណាដែលល្អ អ្នកដឹកនាំល្អ។ នៅត្រង់ចំណុចនេះវាពិតជាត្រឹមត្រូវ តែអ្វីដែលសំខាន់ជាងនេះទៅទៀតគួរសួរខ្លួនឯងថាជា បុគ្គលិកល្អដែរឬទេ? ក្នុងការចូលរួមធ្វើឲ្យក្រុមហ៊ុនមួយរីកចម្រើននិងដំណើរការទៅមុខបានយ៉ាងជោគជ័យ ។

លោក ប៊ុន មុនី្ន បានចែករំលែកចំណេះដឹង ក៏ដូចជាគន្លឹះដែលទទួលបានជោគជ័យនៅក្នុងអាជីបការងារ គឺកើតចេញពីខ្លួនអ្នកផ្ទាល់ ដុសខាតខ្លួនឲ្យត្រូវនិងគោលការណ៍ស្ថាប័ន ការទទួលខុសត្រូវ ការតស៊ូ ភាពស្មោះត្រង់ជាមុនសិន ។

គន្លឹះជោគជ័យនៅក្នុងអាជីបការងារមាន ៤ ចំណុច ៖

ទី១ ការទទួលខុសត្រូវលើខ្លួនឯង ៖  អាជីពការងារមួយដែលជោគជ័យសំខាន់បំផុតត្រូវតែមានការទទួលខុសត្រូវដែលខ្លួនឯងផ្ទាល់ បើអត់មានទំនួលខុសត្រូវទេ រុញច្រានបញ្ហាឲ្យអ្នកដទៃនោះបុគ្គលនោះមិនទទួលបានជោគជ័យទេ ។

ទី២ ភាពជាអ្នកដឹកនាំ ៖ មនុស្សជាច្រើនចង់ដឹកនាំអ្នកដទៃដែលគិតថាការដឹកនាំមានភាពងាយស្រួល តែគឺផ្ទុយស្រឡះ ការដឹកនាំអ្នកដទៃបានគួរតែដឹកនាំខ្លួនឯងជាមុនសិន ចេះគ្រប់គ្រងខ្លួនឯងឲ្យជៀសវាងការប្រពឹត្តអំពើណាដែលមិនល្អសិន។

ទី៣ អ្នកបរាជ័យ និងអ្នកជោគជ័យ ៖ អ្នកបរាជ័យតែងតែរាថយនៅពេលជួបបញ្ហាមិនទទួលខុសត្រូវ ខ្វះការតស៊ូ  រីឯអ្នកជោគជ័យ តែងតែព្យាយាមដើរឆ្លងកាត់រាល់បញ្ហា មានវិធីដោះស្រាយបញ្ហាគ្រប់ពេល កសាងចំណុចខ្លាំងដែលទទួលបានជោគជ័យ ។

ទី៤ ក្រុមហ៊ុនល្អ និងការងារល្អ ៖ ក្រុមហ៊ុន និងការងារសុទតែកើតចេញពីមេដឹកនាំល្អ និងបុគ្គលិកល្អ បើក្រុមហ៊ុនមិនមានបុគ្គលិកល្អក៏មិនអាចរីចចម្រើនទៅមុខដើម្បីទទួលបានជោគជ័យនោះទេ ។​ ដូច្នេះម្ចាស់ក្រុមហ៊ុន និងបុគ្គលិកត្រូវតែបំពេញការងារ មានទំនួលខុសត្រូវ មានភាពស្មោះត្រង់ និងគ្នាទៅវិញេទៅមក ដុសខាត់ទម្លាប់មិនល្អចោល៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button