ព័ត៌មានសំខាន់វិនិយោគ

ចង់ទិញផ្ទះទុកចំណេញ សូមកុំទិញវីឡាដាច់ខាត ហេតុអ្វី?

អត្ថបទ១នាទី ខ្លី ងាយយល់។

លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកវិនិយោគលើអចលនទ្រព្យដ៏មានកេរ្តិ៍ឈ្មោះមួយរូបនៅកម្ពុជា នៅថ្ងៃនេះតាមរយៈBusiness9 បានផ្តល់យោបល់ខ្លី និងចែករំលែកវិធីសាស្ត្រខ្លីខ្លឹមមួយដល់អ្នកចង់ទិញគេហដ្ឋានដើម្បីចង់ចំណេញទៅថ្ងៃក្រោយ។ សម្រាប់អ្នកជំនាញរូបនេះ បើចង់ចំណេញច្រើនច្រើនគឺដាច់ខាតកុំទិញផ្ទះវីឡាដែលចំណាយច្រើនហើយសង្ឃឹមនៃការចំណេញតិច។  

អ្នកជំនាញរបស់យើងបានស្នើឱ្យអ្នកដែលមានប្រាក់ទាំងឡាយត្រូវតែសម្លឹងរកផ្ទះណាដែលនៅជុំវិញផ្សារ ឬក៏ការទិញផ្ទះអាជីវកម្ម (Shop House)​ហើយទិញនៅពេលបុកគ្រឹះដំបូងដែលមានការបញ្ចុះតម្លៃពិសេស។ បើមិនដូចនេះទេគឺការទិញផ្ទះដើម្បីទុកចំណេញពិតជាអាសាបង់ ហើយអ្វីដែលសំខាន់បំផុតដែលអ្នកទិញត្រូវចងចាំគឺកុំទិញផ្ទះវីឡាដើម្បីចំណេញជាដាច់ខាតព្រោះផ្ទះវីឡាមិនអាចរកស៊ីអ្វីបានឡើយ ហើយការរចនាផ្ទះប្រភេទនេះ គឺដើម្បីរស់នៅតែប៉ុណ្ណោះ។ ការវិនិយោគប្រភេទនេះ គឺជាការត្រូវកប់លុយចោល។ មូលហេតុដែលសំខាន់មួយទិញទៀតគឺ​ការរីកដូចផ្សិតនៅប្រភេទផ្ទះល្វែងនិងផ្ទះវីឡាដែលបង្ករការចំណេញបានតិចបំផុត ឬសឹងតែមិនអាចផងក្នុងនិន្នាការនពេលបច្ចុប្បន្នរបស់កម្ពុជា។ សូមស្តាប់ប្រសាសន៍លោក ង៉ែត ជូ៖

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button