ព័ត៌មានសំខាន់

ចលនានៃការទិញ-លក់ដីឡូតិ៍ក្នុងខេត្តកំពតកំពុងមានការលេចធ្លោជាងគេ

កំពត៖ ចលនានៃការទិញ-លក់ប្រភេទដីឡូតិ៍នៅក្នុងខេត្តកំពតនាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានការលេចធ្លោជាងគេក្នុងចំណោមទីផ្សារអចលនវត្ថុផ្សេងទៀត។

លោក គឹម សង្គ្រាម អគ្គនាយកក្រុមហ៊ុន Hippo Realty ប្រចាំនៅខេត្តកំពតបានថ្លែងថា មូលហេតុដែលមានចលនាទិញ-លក់ប្រភេទដីឡូតិ៍ច្រើនជាងគេ នៅក្នុងខេត្តកំពតនេះ ដោយប្រភេទដីឡូតិ៍ត្រូវបានរៀបចំប្រព័ន្ធទឹក ផ្លូវថ្នល់ លូ និងភ្លើងរួចរាល់ពីអ្នកអភិវឌ្ឍន៍ និងតម្លៃក៏មានការធូថ្លៃផងដែរ។

លោកបន្តថា ជាមួយគ្នានេះ ប្រភេទដីឡូតិ៍សម្រាប់សាងសង់ផ្ទះ ឬ ដីឡូតិ៍សម្រាប់សាងសង់ផ្ទះលម្ហែកាយនៅក្នុងខេត្តជាប់មាត់សមុទ្រនេះ ក៏កំពុងមានសន្ទុះលិចធ្លោរផងដែរដែលមានទៅតាមប្រភេទដី និងតម្លៃដែលអតិជនត្រូវការ។

ទោះជាយ៉ាងណាលោក ថា ជារួម ស្ទើតែគ្រប់ប្រភេទទីផ្សារអចនលទ្រព្យទាំងអស់នៅក្នុងខេត្តកំពតគឺមានសក្តានុពល និងសកម្មភាពទិញលក់នៅតែមានជាធម្មតា ព្រោះអតិថិជនភាគច្រើនទិញក្នុងពេលនេះ បានតម្លៃធូថ្លៃ និងរងចាំលក់បន្តយកចំណេញវិញក្រោយស្ថានភាពជំងឺកូវីដ ១៩ ស្ងប់ស្ងាត់៕

default
default
default

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button