អចលនទ្រព្យ

ដីធ្លីនៅទីតាំងល្អៗក្នុងរាជធានីភ្នំពេញធ្លាក់ថ្លៃ១៥%នៅដើមឆ្នាំនេះ(Video)

ភ្នំពេញ៖  ទីផ្សារអលចនទ្រព្យ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងពេលនៃការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ប៉ុន្តែមានតែតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងសក្តានុពលខ្ពស់ប៉ុណ្ណោះដែលមានសកម្មភាព។ បច្ច័យនេះ បានធ្វើ​ឱ្យដីធ្លីនៅទីតាំងល្អៗក្នុងកណ្តាលរាជធានី និងជាយរាជធានីបានធ្លាក់ថ្លៃ។

ថ្លែងប្រាប់Business9 នៅថ្ងៃនេះ លោក សំ សុខនឿន  ប្រធានសមាគមអចលនទ្រព្យសកល អះអាថា  ដីធ្លីដែលមានទីតាំងល្អៗ ក្នុងរាជធានីភ្នំពេញ ជាយរាជធានីភ្នំពេញ បានធ្លាក់ថ្លៃចំនួន១៥ % ព្រោះតែចរន្តអ្នកទិញមានតិចតួច។

បើតាមប្រធានសមាគមដដែលរូបនេះ បើម្ចាស់ដីធ្លីលក់នៅក្នុងតម្លៃទីផ្សារ ឬ លើសតម្លៃទីផ្សារ គឺប្រាកដណាស់គ្មានអ្នកទិញនោះទេនៅក្នុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ដូចនេះបើចង់លក់ដាច់ត្រូវបញ្ចុះតម្លៃ១៥%៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button