ព័ត៌មានសំខាន់ពាណិជ្ជកម្ម

ដឹងទេ! កម្ពុជាមានប្រយោជន៍អ្វីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន?

កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ត្រូវបានក្រុមការងារទាំងពីរ ចរចាជាផ្លូវការចំនួនបីជុំ និងចរចាតាមក្រុមតូចៗ ជាច្រើនលើក ហើយបានប្រកាសបញ្ចប់ការចរចាជាផ្លូវការដោយរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងចិននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានកំណើននាំចេញទំនិញទៅប្រទេសចិន ប្រមាណជា២៥% ក្នុងមួយឆ្នាំៗ ឬមានកំណើនធំជាងនេះ ក្នុងករណីមានការៀបចំគោលនយោបាយផលិតកម្ម វិនិយោគ ដឹកជញ្ជូន សារពើពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម ឱ្យបានកាន់តែប្រសើរជាងមុន។

កិច្ចព្រមព្រៀងនេះ បានផ្តល់ប្រយោជន៍ឱ្យកម្ពុជាអ្វីខ្លះ?

  •  ការបើកច្រកទីផ្សារបានធំជាងសម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃនិងសិប្បកម្ម និងផលិតផលជាច្រើនទៀត ក្នុងករណីដែលកម្ពុជាផលិតបាន និងមានអនាម័យ ព្រមទាំងស្តង់ដារត្រឹមត្រូវ
  • មានលំហទីផ្សារផ្នែកសេវាកម្ម ដែលអាចនាំចេញក្នុងករណីមានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ
  • រាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម ត្រូវបានកំណត់ច្បាស់លាស់ និងធ្វើសាមញ្ញនីយកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។
  • បរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេស ត្រូវបានរៀបចំ និងបង្កើតឡើង
  • កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេស តាមវិស័យនានាត្រូវបានកំណត់ដើម្បីជួយដល់កម្ពុជា ក្នុងការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាពស្ថាប័ន កសាងសមត្ថភាពផលិតនិងផ្គត់ផ្គង់របស់វិស័យឯកជន
  • ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងរឹងសម្រាប់ជួយដល់វិស័យពាណិជ្ជកម្ម នឹងត្រូវបានកសាង និងរៀបចំជាបណ្តើរៗ
  • បានរៀចចំរចនាសម្ព័ន្ធ យន្តការ និងវិធាននានាសម្រាប់គូភាគីពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀង និង
  • រាល់វិវាទ និងការបកស្រាយដែលមិនចុះសម្រុងគ្នា អាចលើកយកទៅពិភាក្សា និងដោះស្រាយនៅយន្តការនិងតាមនីតិវិធីអន្តរជាតិ ដែលភាគីទាំងពីរឯកភាព ដោយឈរលើផលប្រយោជន៍ជាតិ។

កិច្ចព្រមព្រៀងគ្របដណ្តប់លើជំពូក និងវិស័យចំនួន១០ផ្សេងគ្នាក្នុងនោះរួមមាន។ ១. ការបើកច្រកទីផ្សារផ្នែកពាណិជ្ជកម្មទំនិញ            ២. ការកំណត់លក្ខខណ្ឌលើពាណិជ្ជកម្មសេវាកម្ម    ៣. កិច្ចសហប្រតិបត្តិការ និងជំរុញវិនិយោគ            ៤. ការកំណត់វិធានប្រភពដើមទំនិញ            ៥. នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ៦. វិធានការណ៍នានាទាក់ទងនឹងអនាម័យនិងភូតគាមអនាម័យ ៧. របាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម  ៨. សហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស  និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ៩. ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ១០. ផ្នែកវិវាទ និងនីតិកម្ម៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button