វិនិយោគ

ដោយសារកូវីដច្រកព្រំដែនស្ទឹងបត់-បានណង​អៀន ធ្វើយឺតជាងផែនការ២ខែ

​ហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀន  គ្រោងនិងបញ្ចប់ការសាងសង់រយៈពេល ២១ខែទៀត​ បើគិតមកដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០​នេះ គម្រោងនេះបានសម្រេច ៥%ហើយ ។ គម្រោងនេះមានការអនុវត្តយឺតរយៈពេល​ពីរ​ខែដោយសារតែវិបិត្តកូវិដ១៩ និងរដូវភ្លៀងធ្លាក់ បើធៀបទៅនឹងកិច្ចសន្យា  និងផែនការដែលបានកំណត់ ។ នេះបើតាមលោក ស៊ុន ចាន់ថុល ដែលជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ។

ប្រធានក្រុមហ៊ុន សាងសង់បានប្ដេជ្ញានឹងបញ្ចប់គម្រោងនេះ ឲ្យចប់តាមកិច្ចសន្យានិងផែនការតាមពេលវេលាដែលបានគ្រោងទុក ហើយជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនសាងសង់ពន្លឿនការសាងសង់ និងរកនីតិវិធីបើកច្រកស្ទឹងបត់នេះជាបណ្តោះអាសន្ន ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន ប៉ុន្តែត្រូវបំពេញឯកសារពាក់ព័ន្ធនៅ ច្រកទ្វា ព្រំដែនប៉ោយប៉ែត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

សូមបញ្ជក់ថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥.២៥០.១៦៨បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button