ពាណិជ្ជកម្ម

តម្លៃមាសធ្លាក់ថ្លៃបន្តិចក្នុងចុងខែនេះ នៅត្រឹម២៣៧.៥ដុល្លារ/ជី

តម្លៃមាសចុងក្រោយសំរាប់ថ្ងៃទី២៤ខែសីហានេះ គឺតម្លៃ២៣៧.៥ដុល្លារក្នុង១ជីឬស្មើនឹង២,៣៧៥ដុល្លារក្នុងមួយដំឡឹងដោយវាបានចុះថ្លៃបន្តិចបើធៀបកាលពី៣សប្តាហ៍មុនដែលមានតម្លៃ២៤០ដុល្លារក្នុងមួយជីឬ២៤០០ដុល្លារសម្រាប់១ដំឡឹង។

អ្នកជំនាញផ្នែកការជួញដូរមាស​និងហិរញ្ញវត្ថុ លោកសួន សាង នាយកទីផ្សារនៃក្រុមហ៊ុន IFX Markets បានឲ្យBusiness9ថា តម្លៃមាសនៅតែឡើងចុះៗ ដោយសារតែពត៌មានមិនទាន់ច្បាស់លាស់ពីវ៉ាក់សាំងការពារជំងឺកូវីត-១៩ ​ហេតុដូចនេះហើយបានជាតម្លៃមាសនៅតែឡើងចុះៗមិនមានភាពឋិតថេរ។ លោកបន្តថា អ្នកជំនួញធំៗនៅតែមិនទាន់សម្រេចចិត្តថាត្រូវលក់មាស ឬទិញមាសទុកបន្ថែមចំពោះស្ថានការមិនច្បាស់លាស់បែបនេះដែលពិភពលោកកំពុងជួបប្រទះ។ មួយវិញទៀតភាពមិនច្បាស់លាស់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិននៅតែបន្តក៏ជាហេតុផលបន្ថែមទៀតផងដែរ។

លោកថា៖ “តែបើវ៉ាក់សាំងចេញពិតប្រាកដមែននោះមាសនឹងធ្លាក់ថ្លៃចុះ មួយវិញទៀតវានៅមានការប្រទាញប្រទង់គ្នារវាងចិននិងអាម៉េរិក ដូចនេះអ្នកធ្វើឲ្យអ្នកវិនិយោគមិនទាន់សំរេចថា តើលក់ឬទិញមាសបន្ថែមទៀត”។

តម្លៃមាសបានចាប់ផ្តើមឡើងស្រឺតទាំងនៅកម្ពុជា ពិភពលោកនៅពេលដែលជំងឺកូវីដក៏កាចសាហាវបានរីករាលដាលជំវិញពិភពលោកនិងបណ្តាលឱ្យមានភាពមិនម្ចាស់លាស់ក្នុងវិស័យសេដ្ឋកិច្ច និងផ្អាកចរន្តទំនិញ និងការធ្វើដំណើរទូទាំងពិភពលោក​៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button