ពាណិជ្ជកម្ម

តាមការគ្រោងទុក សហភាពអឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា២០%ដោយគ្មានកែប្រែ

សហភាពអឺរ៉ុបនៅថ្ងៃនេះ បានប្រកាសដកប្រព័ន្ធអនុគ្រោះពន្ធចំនួន២០%ពីកម្ពុជាតាមការគ្រោងទុកដោយឥតកែប្រែអ្វីឡើយ។ សហភាពអឺរ៉ុប តាមសេចក្តីថ្លែងការរបស់ខ្លួន បានអះអាងថា កម្ពុជាមិនមានសុឆន្ទៈក្នុងការដោះស្រាយ ឬចង់ទទួលបានភាពអនុគ្រោះពន្ធចំនួន២០%ដែលកម្ពុជានឹងបាត់ចាប់ពីថ្ងៃទី១២ខែសីហានេះតទៅ។ ស្នងការពាណិជ្ជកម្ម លោក Phil Hogan  បាននិយាយថា អឺរ៉ុបបានផ្តល់ឱកាសដល់កម្ពុជាដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ ប៉ុន្តែកម្ពុជាមិនបានធ្វើសកម្មភាពដើម្បីស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្សនិងសិទ្ធិការងារនោះទេ។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ សហភាពអឺរ៉ុបបានសម្រេចឱ្យស្នើដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាចំនួន២០%ដែលស្មើនឹងទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងទំនិញដែលកម្ពុជានាំចេញទៅអឺរ៉ុប។ សម្រាប់ភាគីកម្ពុជា សហភាពអឺរ៉ុប បានប្រើលេសយកប្រព័ន្ធអនុគ្រោះពន្ធអីបេអេ មកសង្កត់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ហើយអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះជារឿងនយោបាយសុទ្ធសាធដោយមិនបានឆ្លុះបញ្ចាំងពីអ្វីដែលកម្ពុជាបានខិតខំធ្វើនោះឡើយ។

រដ្ឋាភិបាលកម្ពុជា បានអះអាងថា រដ្ឋាភិបាលមានវិធានការរួចជាស្រេចដើម្បីជួយដល់វិស័យកាត់ដេរដែលអាចនឹងប៉ះពាល់ខ្លាំងជាងគេតាមរយៈការកាត់បន្ថយពន្ធ ការដឹកជញ្ជូនជាដើម។ ត្បិតអីអ្វីតម្លៃពន្ធដែលកម្ពុជាត្រូវចំណាយមានប្រមាណ១០០លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំតាមរយៈការទាពន្ធនេះ ហើយរដ្ឋត្រៀមប្រមាណ១០០០លានដុល្លារដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button