ព័ត៌មានសំខាន់

តើការបង់រំលោះផ្ទះដែលសាងសង់រួចរាស់ និងកំពុងបុកគ្រឹះមួយណាចំណេញជាង?

ភ្នំពេញ៖បច្ចុប្បន្ននេះការទិញផ្ទះបង់រំលោះសម្រាប់រស់នៅ ឬទិញបង់រំលោះសម្រាប់ធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋកម្ពុជាកំពុងតែពេញនិយមយ៉ាងខ្លាំង និងអាចជួយដោះស្រាយបន្ទុកមួយចំនួនធំផងដែរ។

ប៉ុន្តែមនុស្សមួយចំនួនហាក់មិនទាន់យល់ដឹងច្បាស់ពីការបង់រំលោះផ្ទះដែលកំពុងបុកគ្រឹះសាងសង់ឬ ផ្ទះដែលសាងសង់រួចរាល់ មួយណាចំណេញឬខាតនោះទេ ។

ដើម្បីដោះស្រាយចម្ងល់នេះ អ្នកជំនាញវិស័យអចលនទ្រព្យ លោក ឡុង គឹមសួគ៌ បានរៀបរាប់ថា  អ្នកទិញផ្ទះបង់រំលោះដែលកំពុងបុកគ្រឹះសាងសង់មិនចំណេញដូចការទិញផ្ទះបង់រំលោះដែលសាងសង់រួចរាល់នោះទេ។

លោក ឡុង គឹមសួគ៌ ពន្យល់ថា សម្រាប់ការបង់រំលោះផ្ទះដែលកំពុងបុកគ្រឹះសាងសង់ជាមួយគម្រោងបុរី ដែលមិនសូវមានកេរ្តិ៍ឈ្មោះ គឺមិនទទួលបានផលចំណេញច្រើននោះទេ ពោលគឺអត្រាការប្រាក់ច្រើន ហើយនៅពេលសាងសង់បញ្ចប់គឺតម្លៃផ្ទះក៏មិនឡើងថ្លៃដែរ។

ដោយឡែកចំពោះការទិញផ្ទះបង់រំលោះជាមួយនឹងគម្រោងបុរីដែលមានកេរ្តិ៍ឈ្មោះតម្លៃផ្ទះអាចនឹងឡើងលឿងដែលអាចស៊ីសងលើតម្លៃអត្រាការប្រាក់បាន។

ចំពោះការទិញបង់រំលោះជាមួយនឹងគម្រោងបុរីដែលសាងសង់រួចហើយគឺមានផលចំណេញច្រើនជាងទិញផ្ទះបង់រំលោះដែលកំពុងបុកគ្រឹះ ដោយសារអត្រាការប្រាក់អាចមានតម្លៃធូជាងហើយតម្លៃផ្ទះក៏អាចឡើងលឿងផងដែរ។ ប៉ុន្តែសម្រាប់ផ្ទះកំពុងបុកគ្រឹះសាងសង់ គឺមិនងាយឡើងថ្លែងនោះទេ បើទោះបីឡើងថ្លៃ ក៏ឡើងយឺតផងដែរ។

បើតាម លោក ឡុង គឹមសួគ៌ អ្នកដែលទិញផ្ទះបង់រំលោះនៅក្នុងអំឡុងពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ នេះគឺមានការចំណេញខ្ពស់ បើទោះបីផ្ទះនោះជាគម្រោងកំពុងបុកគ្រឹះសាងសង់ និងសាងសង់រួចហើយក្តី ព្រោះទាំងអត្រាការប្រាក់ក៏ទាប និងលក្ខខណ្ឌផ្សេងៗ គឺមានភាពងាយស្រួល។ 

យ៉ាងណាក៏ដោយក៏មានករណីពិសេសផងដែរចំពោះអ្នកដែលគ្មានលទ្ធភាពហើយទិញផ្ទះបង់រំលោះដែលសាងសង់រួចរាល់ហើយបង់រំលោះសុទ្ធគឺមិនចំណេញនោះទេព្រោះអត្រាការប្រាក់មានតម្លៃខ្ពស់ ប៉ុន្តែបើបង់ ៣០% ឬ៤០ %មុនវាអាចចំណេញជាង៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button