ព័ត៌មានសំខាន់

តើការវិនិយោគផ្ទះ ខុនដូ និង ដីធ្លី មួយណាទទួលបានផលចំណេញខ្ពស់ជាង?

ភ្នំពេញ៖ ការិវនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសមានច្រើនប្រភេទ ដែលវាអាស្រ័យទៅលើលំហូរទុនរបស់អ្នកវិនិយោគស្ថិតនៅក្នុងកម្រិតបែបណា ប៉ុន្តែជាទូទៅការវិនិយោគលើវិស័យអចលនទ្រព្យគ្រប់ប្រភេទណាមួយក៏ទទួលបានផលចំណេញដូចគ្នា គ្រាន់តែតិច ហើយនឹងច្រើនប៉ុណ្ណោះ។

លោក គៀម សៀកឡុង នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Dream Real Estate  ពន្យល់ថា  ការវិនិយោគលើវិស័យអចលនទ្រព្យគ្រប់ប្រភេទ បានផ្តល់ផលប្រយោជន៍ផ្សេងៗ ពីគ្នា ទៅតាមប្រភេទនៃអចលនទ្រព្យ និងលំហូទុនរបស់អ្នកវិនិយោគ។

លោកបន្តថា សម្រាប់ការវិនិយោគលើវិស័យខុនដូដែលសាងសង់រួចរាល់ គឺទទួលបានផលចំណេញពី ៨ ទៅ ១០ ភាគរយ  ដែលមានអត្រាខ្ពស់ តែក្នុងករណីទុកក្នុងរយៈពេលណាមួយ គឺអាត្រាចំណេញតិច  ព្រោះថា ទំនោនៃការរស់នៅក្នុងខុនដូស្ថិតក្នុងកម្រិតទាបនៅឡើយ។

លោកបន្ថែថា សម្រាប់ការវិនិយោគលើលំនៅឋានវិញ ទទួលបានផលចំណេញលឿន តែបើដាក់ជួលវិញមិនទទួលបានថ្លៃនោះទេ ពោលមានប្រមាណ ៤ ភាគរយប៉ុណ្ណោះ  ខណៈតម្លៃផ្ទះប្រមាណ ២០ ទៅ ២៥ម៉ឺនដុល្លារអាមេរិក យើងជួលថ្លៃបានប្រមាណ តែ ១០០០ ឬ ៨០០ដុល្លារ តែប៉ុណ្ណោះ ក្នុងមួយខែ ។

លោកបញ្ជាក់ថា សម្រាប់ ការវិនិយោគលើវិស័យដីធ្លីវិញត្រូវការពេល ទើបទទួលបានផលចំណេញ អ្នកដែលមិនមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ទេ ពិបាកនឹងទទួលបានចំណេញលឿនណាស់ ។ ការវិនិយោគលើដីធ្លីត្រូវការពេលយ៉ាងណាស់ ៥ ឆ្នាំឡើងទើបទទួលបានផលចំណេញច្រើន ទៅតាមប្រភេទទីតាំងដែលមានសក្តានុពលខ្ពស់។

លោកបញ្ជាក់ទៀតថា ក្នុងចំណោមការវិនិយោគលើវិស័យអចលនទ្រព្យទាំងនេះ ការិវនិយោគដីធ្លីទទួលបានផលចំណេញច្រើនជាងគេ ពោលកំណើនប្រមាណ ២០ ទៅ ៣០ ភាគរយក្នុងមួយឆ្នាំ  តែសម្រាប់ខុនដូ និង លំនៅឋាន មានកំណើនយឺត តែមានលំហូសាច់ប្រាក់លឿន៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button