ព័ត៌មានសំខាន់

តើក្រុមហ៊ុន Microsoft ដំណើរការរបៀបណា? ហើយមានទំហំធំប៉ុណ្ណា?

តើអ្នកធ្លាប់ឆ្ងល់ទេ? ថាក្រុមហ៊ុន Microsoft ដំណើរការរបៀបណា? និងមានទំហំប៉ុណ្ណា?

ក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាដែលមានឥទ្ធិពលបំផុតនៅលើលោកពិភពលោក។ វាមានទីស្នាក់ការកណ្ដាលនៅជាយក្រុង SEATTLE នៃរដ្ឋ Washinton។ ទីស្នាក់ការកណ្ដាល Microsoft ត្រូវបានគេស្គាល់ថាជាទីធ្លាសាលាដែលមានទំហំរហូតដល់ទៅ ៥០០ហិកតា។ ហើយវាមិនមែនត្រឹមតែជាក្រុមហ៊ុននោះទេ ប៉ុន្តែវាជាទីក្រុងតូចមួយដែលមានផ្សារទំនើប និងបឹងដ៏ស្រស់ស្អាតផងដែរ។ នៅក្នុងនោះមានអាគាររាប់សិបកន្លែងដែលមានអាយុកាលមិនក្រោម ១០០ឆ្នាំនោះទេ ព្រមទាំងមានទីលានកីឡាដ៏ធំដែលមានវាលស្មៅខៀវស្រង៉ាត់។ ការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុន Microsoft មានអាគារតែ ៦អាគារ និងបុគ្គលិកតែជាង ៨០០នាក់តែប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលនេះមានបុគ្គលិករហូតដល់ទៅ ៥ម៉ឺននាក់ ដែលធ្វើការនៅក្នុងអាគារទាំងនោះ។

ប្រសិនបើអ្នកបង់លុយក្នុងការទស្សនាអាគារទី៩២ ដំបូងគេដែលអ្នកទៅដល់។ ខាងក្នុងអ្នកនឹងឃើញមានសារមន្ទីដែលប្រាប់អ្នកពីប្រវិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។ អ្នកក៏អាចមានឱកាសលេងក្នុងកម្មវិធីរបស់ Micros សូផិនថល ដូចជាការប្រណាំង Forza ឬការទិញ Minecraft ថ្មីៗ និងសាកល្បងឧបករណ៍ថ្មីៗបំផុតដែលក្រុមហ៊ុន Microsoft បានគិតគូរដល់ពេលអនាគត។ ចំពោះអាគារទី១៦ អ្នកនឹងបានធ្វើដំណើរទៅកន្លែងដែលមានបន្ទះបែបស្តារហ្វាយដែលជាកន្លែងដំឡើងប្រព័ន្ធហ្វិនស្តូននៅលើផលិតផល Microsoft ដ៏អស្ចារ្យនេះ។ ចំណែកនៅអាគារទី៧ ជាកន្លែងធ្វើការស្រាវជ្រាវ hotsot ដែលមានលក្ខណៈទំនើបបំផុតរបស់ Microsoft ប៉ុន្តែនៅក្នុងអាគារនេះគ្មាននរណាម្នាក់ដឹងច្បាស់ទេថា នៅខាងក្នុងមានប្រតិបិត្តការអ្វីខ្លះ បើតាមបុគ្គលិកនិយាយនៅក្នុងនោះមានការស្រាវជ្រាជាច្រើនដែលទាក់ទងជាមួយនឹងការផលិតទៅលើថាមពល Microsoft។

នៅក្នុងបរិវេណទីស្នាក់ការកណ្ដាល ក្រុមហ៊ុនMicrosoft បានផ្តល់ឱកាសជាច្រើនទៅដល់បុគ្គលិក ក្នុងការស្វែងយល់ពីលទ្ធភាពនៃអ៊ិនធឺណែត ទាំងក្នុងរឿងវិទ្យាសាស្ត្រអនាគត។ សម្រាប់បុគ្គលិកដែលមានភាពស្រ្តេសអាចលេងកីឡាបាន ដូចជាបាល់បោះ បាល់ទះជាដើម។ ចំពោះក្រុមហ៊ុន Microsoft បានផ្តល់នៅភាពងាយស្រួលទៅដល់ប្រជាជននៅតំបន់នោះ កាលពីឆ្នាំ ២០០៩ ដែលមានផ្សារទំនើប ២ជាន់ មានទំហំរហូតទៅ ១,៤លានហ្វីតការ៉េ។ ព្រមទាំងកន្លែងលក់ដែលមានជម្រើសអាហារច្រើនសម្បូរបែប។ ក្រុមហ៊ុន Microsoft ធ្វើឱ្យមានការគាំទ្រដល់អាជីវកម្មនៅស៊ីអាថលក្នុងតំបន់ដែលជាហេតុធ្វើឱ្យអ្នកភ្ជួររាស់ដែលឃ្លានអាហារអាចមកទទួលទានកាហ្វេ Pike Place នៅពេលពួកគេកំពុងញ៉ាំនំភីហ្សារបស់ពួកគេទាក់ទងនឹងការលក់រាយ។ មានអ្វីៗទាំងអស់ចាប់ពី ហាងហ្គីតារហូតដល់សិក្ខាសាលា ជួសជុលកង់ ហាងសក់ ហាងលក់រថយន្ត និងហាងលក់ទូរស័ព្ទដៃជាច្រើន។ បើទោះបីជា Microsoft មិនរំពឹងថានឹងរកឃើញ iphone នៅគ្រប់ទីកន្លែងនៅពិភពលោកក៏ដោយ ប៉ុន្តែ Microsoft នឹងខិតខំធ្វើឲ្យប្រសើរបំផុតនៅរដ្ឋវ៉ាស៊ីនតោន។

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button