អចលនទ្រព្យ

តើចង់បង់រំលោះជាមួយធនាគារ និងម្ចាស់គម្រោងមួយណាល្អជាង?


ភ្នំពេញ៖ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ននេះ មានជម្រើសច្រើនក្នុងការបង់រំលោះទៅលើប្រភេទអលចនទ្រព្យដែលខ្លួនបានទិញ តាមរយៈការបង់ជាមួយម្ចាស់វិនិយោគ និងបង់តាមធនគារ ។ នៅក្នុងការបង់រំលោះនីមួយៗមានសារៈប្រយោជន៍ផ្សេងៗគ្នាទៅតាមពេលវេលា និងស្ថានភាពជាក់ស្តែង។


លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអលចទ្រព្យកម្ពុជាពន្យល់ថា អ្នកដែលទិញអលនទ្រព្យក្នុងរយៈពេលខ្លី ( ២ ឬ ៣ ឆ្នាំ ) ត្រូវបង់ជាមួយម្ចាស់គម្រោង ដែលគ្មានអត្រាការប្រាក់ ប៉ុន្តែ បើបង់ក្នុងរយៈពេលវែង គឺត្រូវបង់ជាមួយនឹងធនាគារ ព្រោះ មានអត្រាការប្រាក់ទា។


លោក ឃាង ពុទ្ធីថ្លែងថា « បើពលរដ្ឋកម្ពុជាបង់រំលោះផ្ទះ ជាមួយម្ចាស់បុរី ឬ អលចនទ្រព្យណាមួយក្នុងរយៈពេល ចាប់ពី១០ ឆ្នាំ រហូតដល់ ២០ ឆ្នាំ គួរទៅសិក្សាជាមួយនឹងធនាគារ ដែលវាមានភាពចំណេញទៅលើអត្រាការប្រាក់ ព្រោះ ម្ចាស់គម្រោងយកអត្រាការប្រាក់ខ្ពស់»។


លោក ឃាង ពុទ្ធី ថ្លែងថា នៅពេលដែលបង់ជាមួយធនាគារក្នុងរយៈពេលវែង មិនមែនចំណេញអត្រាការប្រាក់នោះទេ ប៉ុន្តែវាមានសុវត្ថិភាពខ្ពស់ ព្រោះធនាគារ គេនឹងសិក្សាលើបណ្ណកម្មសិទ្ធិ និងទីតាំងរបស់ម្ចាស់គម្រោងមុននឹងអនុញ្ញាតឱ្យ អតិថិជនខ្ចីប្រាក់យកទៅទិញលំនៅឋាន ។


លោកថ្លែងថា នេះគឺជាអត្ថប្រយោជន៍បន្ថែម ពីលើការចំណេញការប្រាក់ ប៉ុន្តែ បើបង់ត្រឹមតែក្នុងរយៈពេល ២ ឆ្នាំ មិនយកអត្រាការប្រាក់ គួរតែបង់ជាមួយម្ចាស់គម្រោង ព្រោះគេមិនទាមទានូវលក្ខខណ្ឌផ្សេងៗនោះទេ។


យោងតាមការសិក្សាមួយបង្ហាញថា ការបង់រំលោះ ជាមួយម្ចាស់គមម្រោងអភិវឌ្ឍន៍ ជាលំនៅឋាន ឬជាប្រភេទដីធ្លីក្នុងរយៈពេលវែងចាប់ពី ១០ឆ្នាំឡើង គឺត្រូវបង់ក្នុងអត្រាការប្រាក់ខ្ពស់ ដែលផ្ទុយពីការយកកម្ចីពីធនាគារដែលមានអត្រាការប្រាក់ទាប៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button