ព័ត៌មានសំខាន់

តោះមកស្គាល់តម្លៃដីធ្លីទាំង៥កន្លែងសំខាន់ៗនៅសៀមរាប ក្នុងសម័យកូវីដ

សៀមរាប៖ បើទោះបីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេសក៏ដោយ ក៏មិនធ្វើឱ្យតម្លៃដីធ្លីនៅក្នុងក្រុងសៀមរាបមានការធ្លាក់ចុះនោះទេ ពោលគឺស្ថិតនៅក្នុងសភាពទ្រឹងរហូតមកដល់ពេលនេះ ដោយអ្នកវិនិយោគភាគច្រើនរំពឹងលើការប្រែមុខមាត់ថ្មីនៃក្រុងសៀមរាប បន្ទាប់ពីការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធទាំង ៣៨ ខ្សែនៅក្នុងក្រុងបញ្ចប់រួចរាល់។

ថ្លែងប្រាប់គេហទំព័រ Business9 កាលពីម្សិលមិញ លោក កែវ សុធារ៉ា អគ្គនាយកក្រុមហ៊ុន KW Siem Reap ឱ្យដឹងថា បើទោះបីអ្នកដែលមានតម្រូវលុយក្នុងការដោះស្រាយបន្ទាន់ក៏ដោយ ក៏ពួកគាត់នៅតែលក់អចលនទ្រព្យនៅក្នុងតម្លៃទីផ្សារដដែល ព្រោះគេរំពឹងថានៅពេលស្ថាបនាផ្លូវរួចរាល់តម្លៃដីនៅទីនេះ នឹងកើនឡើងខ្ពស់។

ទោះជាយ៉ាងណា បើតាមលោក កែវ សុទ្ធារ៉ា តម្លៃដីនៅតាមបណ្តោយផ្លូវគម្រោងសាងសង់ផ្លូវទាំង ៣៨ ខ្សែ នៅអំឡុងពេលនេះ  ក៏មានការឡើងថ្លៃរួចហើយដែរ ដែលកាលពីមុនដីនៅតាមបណ្តោយផ្លូវនេះ គឺមានតម្លៃទាបជាងទីផ្សារ។

ខាងក្រោមនេះជាតារាងតម្លៃដីធ្លីក្នុងមួយម៉ែត្រការ៉េនៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួន នៅក្នុងក្រុងសៀមរាប៖

១)តម្លៃដីនៅតាមផ្លូវពីរង្វង់មូលផ្សារចាស់ ទៅ ផ្លូវស្តុបសុខា

– តម្លៃទាប      $ 2,192

-តម្លៃមធ្យម     $ 5,295

-តម្លៃខ្ពស់       $ 7,500

២)តម្លៃដីនៅតាមផ្លូវពីស្តុបសុខា ទៅ រង្វង់មូលព្រលានយន្តហោះ (ជាប់ផ្លូវជាតិ)

-តម្លៃទាប       $ 1,000

-តម្លៃមធ្យម     $ 1,920

-តម្លៃខ្ពស់       $ 3,000

៣)តម្លៃដីនៅតាមផ្លូវពីស្តុបសុខា ទៅ ស្វាយធំ (ជាប់ផ្លូវជាតិលេខ ៦)

-តម្លៃទាប       $ 750

-តម្លៃមធ្យម     $ 3,251

-តម្លៃខ្ពស់       $ 4,505

៤)តម្លៃដីនៅតាមផ្លូវពីស្វាយធំ ទៅ ជ្រាវ

-តម្លៃទាប       $ 125

-តម្លៃមធ្យម     $ 261

-តម្លៃខ្ពស់       $ 350

៥)តម្លៃដីនៅតាមផ្លូវពីក្រវ៉ាត់ក្រុង មកផ្លូវ ៧ មករា

-ផ្លូវចាប់ពី USEA ទៅ ផ្លូវលោកតាណើយ តម្លៃចន្លោះពី 950$ – 1200$

-ផ្លូវ 7មករា ទៅក្រវ៉ាត់ក្រុង តម្លៃចន្លោះពី 600$ – 800$

សម្រាប់ចំងាយពីក្រុង ៧ គីឡូ តម្លៃមានចាប់ពី 50$ ទៅ 200$ តាមប្រភេទដី និងផ្លូវ៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button