ព័ត៌មានសំខាន់

តំបន់ភ្នំពេញថ្មីមានហេដ្ឋារចនាសម្ព័ន្ធល្អជួយជំរុញកំណើនវិស័យអលចនទ្រព្យ

ភ្នំពេញ៖ តំបន់ភ្នំពេញថ្មីនាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ជាមួយគ្នានេះក៏មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ដែលជំរុញឱ្យតំបន់នេះ កាន់តែមានការរីកចំរើនលើវិស័យអលទ្រព្យស្ទើតែគ្រប់ប្រភេទ ។

លោក ឡុង គឹម សួគ៌ អគ្គនាយក្រុមហ៊ុន Century 21 Advance ថ្លែងថា  តំបន់ភ្នំពេញថ្មីនាពេលនេះ ខុសពីពេលមុន  គឺមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធខ្វាត់ខ្វែង ទាំងការពង្រីកផ្លូវក៏មានច្រើនថែមទៀត។ ទាំងអស់នេះ វានឹងជួយរុញកំណើនល្បឿននៃការអភិវឌ្ឍន៍ទៅមុខលើវិស័យអចលនទ្រព្យ មិនឈប់ឈរឡើយ។

លោក ឡុង គីម សួគ៌ ថ្លែងថា«នៅពេលមានផ្លូវច្រើន វានឹងបង្កភាពងាយស្រួលក្នុងការអភិវឌ្ឍន៍លំនៅឋាន  អាជីវកម្ម និងគម្រោងវិនិយោគអចលនទ្រព្យផ្សេងៗទៀតបាន ព្រោះវាមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍នានា»។

បើតាម លោក គឹម សួគ៌ តំបន់នេះដែលកាលពីមុនជាតំបន់ស្រែចម្ការ ប៉ុន្តែបច្ចុប្បន្ននេះ វាមានការរីកចំរើន ហើយបាននឹងកំពុងក្លាយទៅជាទីប្រជុំជនរបស់ទីក្រុងភ្នំពេញ។ បើនិយាយពីទីផ្សារដីធ្លីនៅតំបន់នេះ គឺនៅមានតម្លៃទាបនៅឡើយទេ បើធៀបជាមួយនឹងតំបន់ផ្សេង។ ដីនៅតំបន់នេះមានតម្លៃចាប់ពី ១០០ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េឡើងលើ អាស្រ័យទៅលើទីតាំងសក្តានុពលសេដ្ឋកិច្ចនីមួយៗ។

លោកបន្ថែមថា«ក្រៅពីនេះ យើងឃើញមានសំណង់ថ្មីៗជាច្រើនបាននឹងកំពុងសាងសង់នៅទីនេះ ព្រោះមានហេដ្ឋារចនាសម្ព័ន្ធល្អ ហើយទៅមុខទៀត វានឹងកាន់តែមានការអភិវឌ្ឍន៍ និងរីកចំរើនទៅមុខ អាចនឹងប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មមិនខាងឡើយ»។

លោកស្រី តាំង ហ៊ួរ អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Amatak Property Service បានថ្លែងថា ទោះជាកាលៈទេសៈណាក៏ដោយ តំបន់ភ្នំពេញថ្មី នៅតែមានចរន្តនៃការទិញលក់ធម្មតា និងមានការអភិវឌ្ឍន៍ទៅមុខ  ព្រោះតំបន់នេះ នៅមានសក្តានុពល។

លោកស្រីបន្ថែមថា  តំបន់ភ្នំពេញថ្មី លែងជាតំបន់ជាយយក្រុងទៀតហើយ គឺស្ថិតនៅក្នុងតំបន់ក្រុង និងជាតំបន់ដែលមានការអភិវឌ្ឍន៍រីកចំរើនលឿនបើធៀបជាមួយនឹងតំបន់ផ្សេងៗទៀត ហើយតម្រូវការដីធ្លីនៅទីនេះក៏នៅតែមានសម្រាប់យកទៅសង់ឃ្លាំង វីឡា ឬក៏ធ្វើអាជីវកម្មផ្សេងៗ ៕

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button