ពាណិជ្ជកម្ម

ថៃខ្លាំង! កូវីដហើយនៅមានភ្ញៀវទេសចរអន្តរជាតិជិត៧លាននាក់

ក្នុងរយៈពេល៧ខែដើមឆ្នាំ​២០២០នេះ ថៃទទួលភ្ញៀវទេសចរអន្តរជាតិបានត្រឹមតែ៦,៦៩លាននាក់ខណៈពេលដែលជំងឺកូវីដកំពុងរាត្បាតស្របនឹងការដាក់វិធានការតឹងរឹងរបស់រដ្ឋបាលក្រុងបាងកកផង។ ប៉ុន្តែចំនួនភ្ញៀវមិនដល់៧លាននាក់នេះ បានធ្វើឱ្យថៃបាត់បង់ភ្ញៀវទេសចរជាង២៣លាននាក់ ក្នុងរយៈពេលដូចគ្នាបើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយបើតាមការបញ្ជាក់ពីរដ្ឋាភិបាលថៃ ការបាត់បង់នេះ បានធ្វើឱ្យថៃបាត់ចំណូលជាង១ពាន់លានដុល្លារអាមេរិក (៣២២ពាន់លានបាត)។

សូមបញ្ជាក់ថា ឆ្នាំមុនថៃមានភ្ញៀវទេសចររហូតទៅដល់៣៩,៨លាននាក់។ ក្រសួងការងាររបស់ថៃបានអះអាងថា  ការបាត់បង់ភ្ញៀវទេសចរនេះ បានធ្វើឱ្យពលរដ្ឋថៃ២លាននាក់អត់ការងារធ្វើ។

វិស័យទេសចរណ៍ថៃទាំងមូលបានប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរពីបរទេសឱ្យមកលេងប្រទេសខ្លួន។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាបានប្រាប់ក្រុមអ្នកយកព័ត៌មានថាថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរចំនួន២លាននាក់នៅខេត្តភូកេតក្នុងចន្លោះពីខែតុលាដល់ខែមីនាខាងមុខនេះ។ បើទោះបីជាយ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍ថៃ ហ៊ានអះអាងថា ថៃនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៨លាននាក់នៅត្រឹមចុងឆ្នាំ៕

An airport staff member wears a protective mask due to the coronavirus outbreak as she sanitises rows of luggage carts at Suvarnabhumi Airport on March 12, 2020. (Reuters photo)

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button