អចលនទ្រព្យ

នាយករដ្ឋមន្ត្រី៖ អចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារកំពុងមានហាងឆេង

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១ ខែមិថុនានេះ បានអះអាងថា តម្លៃអចលនទ្រព្យនៅកម្ពុជាមានហាងឆេងចាប់ពីតម្លៃ៧ម៉ឺនដុល្លារចុះក្រោមកំពុងមានហាងឆេងក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។

បើតាមលោកនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋបានកំពុងជាវអចលនទ្រព្យដែលមានតម្លៃរហូតដល់៥០ម៉ឺនដុល្លារផង ប៉ុន្តែមូលហេតុដែលធ្វើឱ្យអចលនទ្រព្យត​ម្លៃក្រោម៧ម៉ឺនដុល្លារមានហាងឆេងខ្ពស់ព្រោះរដ្ឋមិនតម្រូវឱ្យបង់ពន្ធនោះឡើយ។ សូមបញ្ជាក់ថា​​ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាបានរើបៗឡើងវិញចាប់ពីក្រោយពិធីបុណ្យចូលឆ្នាំខែ្មរដែលជាពេលវេលាដែលកម្ពុជាប្រកាសបិទរាជធានីខេត្តក្នុងអំឡុងពេលចូលឆ្នាំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕​

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button