វិនិយោគ

នៅថ្ងៃនេះ មានរោងចក្រថ្មី៥ទៀតនៅកម្ពុជា(ទុនសរុប៥៨លាន​ បង្កើតការងារ​៨០៤កន្លែង)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៥មានសិទ្ធិវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់​៥៨លានដុល្លារអាមេរិក និងបង្កើតការងារចំនួន៨០៤កន្លែង។ ក្នុងនោះមានក្រុមហ៊ុន “TOKYO HAPPY ICE CREAM CO., LTD” គម្រោងបង្កើតរោងចក្រផលិតការ៉េម ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៦កន្លែង។

និងក្រុមហ៊ុន “ RONG XING PAPER INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១៧កន្លែង។

ហើយក្រុមហ៊ុនទី៣មានឈ្មោះថា “K&K PIPE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតទុយោទឹកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៣០ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣១កន្លែង។

ក្រុមហ៊ុនទី៤គឺ “RAY POWER SUPPLY CO., LTD” គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីខាងនិងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៣៩,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០កន្លែង។

ដោយឡែកក្រុមហ៊ុនទី៥គឺ CAM-ICARE CO., LTD. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។​

ក្រុមហ៊ុនទាំងនេះនឹងបង្កើតការងារយ៉ាងហោចណាស់ចំនួនជាង​៨០០កន្លែងនៅកម្ពុជានិងជំរុញការអភិវឌ្ឍដែលកម្ពុជាកំពុងស្រេកឃ្លាន៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button