ព័ត៌មានសំខាន់វិនិយោគ

នៅថ្ងៃនេះ រោងចក្រ៨ បានបោះទុនវិនិយោគក្នុងទឹកប្រាក់ជិត១០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នៅថ្ងៃទី០៥ ខែកុម្ភៈនេះ បានអនុម័តឱ្យរោងចក្រ និងសហគ្រាសចំនួន៨ បោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់៩៧.៨លានដុល្លារ។ ការវិនិយោគរបស់ក្រុមហ៊ុនទាំង៨នេះ បានបង្កើតឱកាសការងារចំនួន២៧០១កន្លែងដល់ប្រជាពលរដ្ឋកម្ពុជា។ បើយោងតាមCDC ក្រុមហ៊ុនទាំងនោះភាគច្រើនជារោងចក្រកាត់ដេរ គ្រឿងសង្ហារឹម គ្រឿងបន្លាស់រថយន្ត និងមន្ទីរពេទ្យ។ ក្រុមហ៊ុនទាំងនោះសម្រេចវិនិយោគនៅភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវនិងកំពង់ឆ្នាំង៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button