អចលនទ្រព្យ

បញ្ហាកូវីដ ១៩ វិស័យអចលនទ្រព្យកម្ពុជានឹងបន្តរងផលប៉ះពាល់ខ្លាំងក្នុងរយៈពេល ៣ខែទៀត

ភ្នំពេញ៖ អ្នកជំនាញរំពឹងថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ (កូវីដ ១៩) នៅតែបន្ដអូសបន្លាយរយៈពេល យ៉ាងយូ ៣ បន្ថែមទៀត ឬក៏អាចលើសនេះ ។ បើសិនព្រឹត្តិការណ៍នេះមិនត្រូវបានបញ្ចប់ វានឹងធ្វើវិស័យអចលនទ្រព្យកម្ពុជា និងវិស័យផ្សេងទៀត បន្តទទួលរងនូវផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។

លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានថ្លែងថា  វិស័យអចលនទ្រព្យកម្ពុជា មានសញ្ញាល្អប្រសើបន្តិច មុនពេលនៃការផ្ទុះឡើងនូវព្រឹត្តិការណ៍២០ កុម្ភៈ នៃដើមឆ្នាំ ២០២១នេះ  ប៉ុន្តែ ចាប់តាំងពីមានការព្រឹត្តិការណ៍នេះ បានធ្វើឱ្យវិស័យនេះ មានការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។

លោក  ឃាង ពុទ្ធី ថ្លែងថា  ការទទួលរងនូវផលប៉ះពាល់ខ្លាំងបែបនេះដោយសារ ប្រជាពលរដ្ឋ រួមជាមួយនឹងអ្នកវិនិយោគ មិនហ៊ានដើរចេញក្រៅ។ ដូច្នេះ រាល់ការធ្វើអាជីវកម្ម និងអាជីកម្មមួយចំនួនមានការថយចុះ និងទទួលរងផលប៉ះពាល់ ជាមួយគ្នាវិស័យអចលនទ្រព្យក៏ដូចគ្នាដែរ។

លោក ឃាង ពុទ្ធី ក៏នឹងតែមើលឃើញថាវិស័យអចននទ្រព្យដែលវិស័យទ្រទ្រង់ជន្ទល់សេដ្ឋកិច្ចជាតិមួយនេះ អាចនឹងបន្តទទួលរងនូវផលប៉ះពាល់ក្នុងរយៈពេល ៣ ខែទៅមុខទៀត ព្រោះរហូតចូលដល់ខែមេសានេះគ្មានសញ្ញាណាមួយល្អនោះទេ មានតែជួបហានិភ័យកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ៕

អត្ថបទដោយ៖ លោក​ ស៊ុន មេសា

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button