អចលនទ្រព្យ

ឆមាសទី១ ការទិញ-លក់ក្នុងវិស័យអចលនទ្រព្យគ្មានសន្ទុះ ប៉ុន្តែសង្ឃឹមនៅចុងឆ្នាំ

ភ្នំពេញ៖  អ្នករកស៊ីក្នុងវិស័យអលនទ្រព្យ អះអាងថា រហូតឈានដល់បំណាច់ឆមាសទី ១ ឆ្នាំ ២០២១ នេះ ការទិញ-លក់ក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងសភាពទ្រឹងនៅឡើយ ប៉ុន្តែ ចំពោះការអភិវឌ្ឍន៍នៅតែបន្តឆ្ពោះទៅមុខជាប្រក្រតី។

លោក អ៊ុំ វុទ្ធី  អគ្គនាយកក្រុមហ៊ុន Top Investment ប្រាប់ Business9 ថា បញ្ហាជំងឺកូវីដ ១៩ នៅតែមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅឡើយ ដែលធ្វើឱ្យការទិញ-លក់ក្នុងវិស័យអចលនទ្រព្យ ស្ថិតនៅក្នុងសភាពទ្រឹង បើទោះបីរដ្ឋាភិបាលបើកឱ្យពលរដ្ឋធ្វើចរាចរណ៍នូវទូទាំងប្រទេសក៏ដោយ។

ទោះជាយ៉ាងណា លោក អ៊ុំ វុទ្ធី បញ្ជាក់ថា  នៅចុងឆមាសទី ១ នៃឆ្នាំនេះ ស្ថានភាពនៃការទិញ-លក់ហាក់មានកម្រើកបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលលោក រំពឹងទុកនោះ គឺនៅឆមាសទី ២  នៃឆ្នាំ ២០២១  បន្ទាប់ពីយុទ្ធនាការនៃការចាក់វ៉ាក់សំាងរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងចាក់នៅតាមបណ្តាខេត្តមួយចំនួនត្រូវបានបញ្ចប់។

លោក អ៊ុំ វុទ្ធី រំពឹងថា ការទិញ-លក់ក្នុងវិស័យអចលនទ្រព្យនឹងមានសន្ទុះឡើងវិញជាធម្មតានៅក្នុងអំឡុងខែតុលាឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងប្រទេសមានសភាពធូរស្រាល និងប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងរួចរាល់។

បើតាម លោក អ៊ុំ វុទ្ធី ទោះក្នុងកាលៈទេសៈជួបវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ  ក៏ម្ចាស់អាជីវកម្មផ្នែកអចលនទ្រព្យ ជាពិសេសអ្នករកស៊ីក្នុងវិស័យដីធ្លី ក៏នៅតែបន្តអភិវឌ្ឍគម្រោងរបស់ខ្លួនទៅតាមផែនការ តាមរយៈការចាយវាយរបស់ខ្លួនតាមត្រីមាសនិងឆមាសនីមួយៗ៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button