ព័ត៌មានសំខាន់

ផលវិបាកអ្វីខ្លះដែលអ្នកទិញប៉ះចំគម្រោងឥតច្បាប់?

ភ្នំពេញ៖ នៅពេលដែលមានការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍន៍អលចនទ្រព្យគ្រប់ប្រភេទដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ម្ចាស់គម្រោងនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ជាពិសេសធ្វើអោយបាត់បង់ទំនុកចិត្តពីអតិថិជន និងប៉ះពាល់ទីផ្សារអចលនទ្រព្យរបស់កម្ពុជាផងដែរ។

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល ថ្លែងថា នៅពេលមានម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ ឬ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានណាមួយដែលគ្មានអាជ្ញាបណ្ណក្នុងការអភិវឌ្ឍន៍ និងមានការផ្សព្វផ្សាយលក់គម្រោងនោះ វានឹងប្រឈមមុខនឹងផ្លូវច្បាប់របស់កម្ពុជា។

លោក សំ សុខនឿន បន្តថា បើម្ចាស់គម្រោងអភិវឌ្ឍន៍មានការរៀបចំឱ្យមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វានឹងផ្តល់ទំនុកចិត្តដល់អតិថិជន ។ យ៉ាងណាក៏ដោយ បើម្ចាស់គម្រោងណាមួយគ្មានច្បាប់អនុញ្ញាតពីក្រសួង ស្ថានប័នពាក់ព័ន្ធ វាកាន់តែប្រឈមនឹងការដក់អជ្ញាបណ្ណផ្សេងៗរបស់ក្រុមហ៊ុន ឬបញ្ឈប់ការលក់នានាផងដែរ។

លោកថ្លែងថា «ការប្រកាសលក់ដោយគ្មានការច្បាប់អនុញ្ញាតនេះ គឺអាចនឹងពិបាកក្នុងការកាត់ប្លង់ជូនអតិថិជននៅពេលណាមួយ ហើយអាចនឹងប្រឈមទៅនឹងផ្លូវច្បាប់យ៉ាងធ្ងរថែមទៀតផងដែរ»៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button