ព័ត៌មានសំខាន់

ផែនការបើកសាលារៀនជំរុញឱ្យទីផ្សារអចលនទ្រព្យងើបឡើងវិញ

ភ្នំពេញ៖ ផែនការបើកសាលារៀនឱ្យសិស្សចូលរៀនវិញរបស់រដ្ឋាភិបាលត្រូវបានអ្នកជំនាញរំពឹងថាជួយជំរុញឱ្យមានភាពវិជ្ជាមាន និងមានសន្ទុះងើបឡើងវិញនូវទីផ្សារអចលនទ្រព្យ បន្ទាប់ពីទីផ្សារមួយនេះជាប់គាំងយ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ ១៩។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជាថ្លែងថា ផែនការបើកសាលារៀនឱ្សសិស្សចូលរៀននេះ វាជាសញ្ញាវិជ្ជមាននៃការគ្រប់គ្រងនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេសបានល្អប្រសើរ របស់រាជដ្ឋាភិបាល។

លោកបន្តថា នៅពេលបើកសាលារៀននេះទទួលបានជោគជ័យអ្វីៗវានឹងល្អតាមនោះដែរ វិស័យអចលនទ្រព្យក៏ដូចគ្នាដែរ។

ទោះជាយ៉ាងណា លោក ថា បច្ចុប្បន្ននេះ ក៏មានសកម្មភាពនៃការទិញលក់អចនលទ្រព្យឡើងវិញបណ្តើរៗហើយ ព្រោះមនុស្សអាចធ្វើដំណើរចេញចូលបានដោយសេរី បើនិយាយពីទីក្រុងភ្នំពេញសកម្មភាពអាជីវកម្មមមាញឹក និង ចរាចរណ៍ក៏មានការកកស្ទះវិញដែរហើយ។

លោកថ្លែងថា《យើងមើលឃើញថា ការគ្រប់គ្រងជំងឺកូវីដ ១៩ បានល្អ ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ ដែលនេះ ជាសញ្ញាល្អនៅក្នុងការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ ១៩ និង ជាសញ្ញាវិជ្ជមាននៅក្នុងវិស័យអចលនទ្រព្យផងដែរ》។

រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១តទៅ។ ដោយឡែក រាជធានីខេត្តមួយចំនួនផ្សេងទៀត ក៏បើកដំណើរការវិញដែរហើយ៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button