ព័ត៌មានសំខាន់

ពលរដ្ឋខ្មែរដល់ម៉ោងគិតរឿងខុនដូ

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី ២០ឆ្នាំ ឡើង កំពុងពេញនិយម  និងដល់ម៉ោងគិតរឿងការវិនិយោគ និងរស់នៅក្នុងគម្រោងខុនដូ ដោយសារតែពួកគេបានមើលឃើញពីស្ថានភាពរស់នៅ នៅឯក្រៅប្រទេស និងប្រទេសជិតខាងមានលក្ខណៈងាយស្រួល និងនៅកណ្តាលក្រុង។

លោក ឃុន ហេង នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកខុនដូ នៃក្រុមហ៊ុន Century 21 Mekong ឱ្យដឹងថា  ប្រជាពលរដ្ឋនៅក្នុងវ័យនេះឡើង បានទៅធ្វើការ និងសិក្សានៅក្រៅប្រទេស នៅពេលដែលពួកគាត់ត្រឡប់មកវិញ ក៏បានវិនិយោគលើវិស័យខុនដូនេះ ដោយអ្នកខ្លះក៏បានទិញសម្រាប់រស់នៅ និងអ្នកខ្លះទៀត ក៏បានទិញសម្រាប់វិនិយោគិនបន្តផងដែរ។

លោកបន្តទៀតថា ជាមួយគ្នានេះ បើយើងក្រឡេកមើលប្រទេសជិតខាងរបស់ប្រទេសកម្ពុជា ដូចជា ប្រទេសថៃ ជាដើម គឺមានអគារខ្ពស់ៗជាច្រើន ដែលជាប្រភេទខុនដូ ដោយសារតែមានតម្រូវការនៃការរស់នៅ និងតម្រូវការពីការវិនិយោគ  ដែលធ្វើឱ្យប្រជាពលរដ្ឋរបស់គេមានការគាំទ្រ ជាច្រើង ផងដែរ។

លោកបន្តថា ដោយឡែកសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាលើវិស័យខុនដូ បើធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ាន ដើរក្រោយគេមួយជំហានលើវិស័យនេះ ប៉ុន្តែ បច្ចុប្បន្ន និងទៅមុខទៀត ប្រជាពលរដ្ឋខ្មែរនឹងជ្រើសរើសយកខុនដូជាជម្រើសថ្មី របស់ពួកគេ ព្រោះនិន្នាការនេះ មិនអាចញ្ឈប់បាននោះទេ ។

លោកថ្លែងថា៖ «ប្រជាពលរដ្ឋខ្មែរភាពច្រើន នៅពេលដែលចង់បានលំនៅឋាន គាត់នឹកឃើញផ្ទះល្វែង គាត់នឹកឃើញផ្ទះវីឡា គាត់នឹកបុរី និងលំនៅឋានអាជីវកម្មជាដើម ប៉ុន្តែ ខុនដូមិនទាន់បានស្ថិតនៅក្នុងការគិតរបស់គាត់នៅឡើយទេ ។ ប៉ុន្តែ បច្ចុប្បន្ននេះ វាដល់ម៉ោងនៃការគិត ដោយសារអ្នកអភិវឌ្ឍន៍គម្រោងខុនដូ គាត់ចាប់ផ្តើមសាងសង់  និងជាឱកាសក្នុងការទទួលយក តាមរយៈការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយនៅក្នុងប្រទេស»។

បើតាមលោក ឃុន ហេង ការរស់នៅក្នុងគម្រោងខុនដូដែលមានតម្លៃ ចាប់ពី ៥ ទៅ ៧ ម៉ឺនដុល្លារអាមេរិក បើធៀបជាមួយនឹងការរស់នៅក្នុងផ្ទះល្វែង ចម្ងាយ ២០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ  ការរស់នៅក្នុងខុនដូមានលក្ខណៈសម្បត្តិវិជ្ជមានជាច្រើន ជាការរស់នៅក្នុងផ្ទះល្វែង ព្រោះស្ថិតនៅកណ្តាលក្រុង  និងងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការ និងផ្សារទំនើបជាដើម៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button