អចលនទ្រព្យ

ភាគខាងត្បូងភ្នំពេញនៅតែជាឱកាសនៃការវិនិយោគ

ភ្នំពេញ៖ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ  តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ បានទាក់ទាញគម្រោងវិនិយោគធំៗ ជាច្រើន  ដែលធ្វើឱ្យតំបន់នេះមានការរីកចំរើន និងអភិវឌ្ឍន៍លឿន  ជាពិសេសជាតំបន់នៅតែមានឱកាសវិនិយោគលើវិស័យអចលនទ្រព្យ។

លោក David Pen នាយកផ្នែកលំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE Cambodia  ថ្លែងថា នៅតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញមានគម្រោងអភិឌ្ឍន៍ធំៗ ជាច្រើនដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី  គម្រោង Aeon 3 គម្រោងផ្លូវក្រវាត់ក្រុងទី ៣ និងវត្តមានអាជីវកម្មធំ ៗ ជាច្រើនទៀត ដែលជាកត្តាជំរុញឱ្យតំបន់នេះ មានការទាក់ទាញ និងរីកចំរើនលើវិស័យអចលនទ្រព្យ។

លោក David Pen ថ្លែងថា «ខ្ញុំគិតថា  តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញមានសន្ទុះរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ននេះ ជាមួយនឹងគម្រោង និងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀតឆ្ពោះទៅតំបន់នេះ ហើយមាននិរន្តរភាពទៀត” ។

បើតាម  លោក David Pen នៅក្នុងអំឡុងពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់ចាប់យកឱកាស ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនៅតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ ដើម្បីយកចំណេញនៅថ្ងៃក្រោយ ស្របពេលដែលតម្លៃនៅធូថ្លៃ។

លោកDavid Pen ថ្លែងថា « ទោះបីមានអ្វីកើតឡើងនៅជុំវិញយើងក៏ដោយវិនិយោគិនតែងតែមើលឃើញនិងដឹងថាពេលណានិងកន្លែងណាឱកាសល្អបំផុតសម្រាប់ធ្វើការវិនិយោគ។ ចំពោះខ្ញុំ តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ គឺជាផ្លូវដែលត្រូវទៅចាប់យកឱកាសវិនិយោគលើវិស័យអចលនទ្រព្យ»៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button