ព័ត៌មានសំខាន់វិនិយោគអាជីកម្មតូច-មធ្យម

មានផ្ទះនៅទីប្រជុំជន ជួលឲ្យគេ ឬរកស៊ីខ្លួនឯង មួយណាល្អជាង?

អត្ថបទត្រឹម១នាទី ហើយមានទាំងសំឡេង។

 អ្នកមានផ្ទះនៅទីប្រជុំជនមិនប្រាកដថា ត្រូវរកស៊ីដោយខ្លួនឯង ឬដាក់ជួលឲ្យគេនោះទេប៉ុន្តែវាអាស្រ័យលើស្ថានភាពជាក់ស្តែងសំខាន់របស់ម្ចាស់ផ្ទះតែម្តង​ថាតើមានជំនាញរកស៊ី​ឬក៏ជាអ្នកមានចំណេះដឹងធ្វើការ។ នេះគឺជាការពន្យល់ពីអ្នកជំនាញហិរញ្ញវត្ថុ លោក ង៉ែត ជូ ដែលបានប្រាប់ Business9នៅថ្ងៃនេះ។

លោក ង៉ែត ជូ បានបន្តថា៖ “មើលទៅលើ ស្ថានភាពរបស់ម្ចាស់ផ្ទះ លទ្ធភាពរបស់ម្ចាស់ផ្ទះ និងចំណេះដឹង ហើយមិនអាស្រ័យទៅលើ ផ្ទះ និងទីតាំងផ្ទះទាំងស្រុងនោះទេ។ បើសិនគាត់ជាអ្នកធ្វើការ គាត់មានផ្ទះដែលអាចធ្វើអជីវកម្មបានមែន ប៉ុន្តែពុំមានពេលគ្រប់គ្រង់ និងគ្មានចំណេះជំនាញក្នុងការបង្កើតមុខរបរដោយខ្លួនឯង អាចនិងបរាជ័យ ដូច្នេះដាក់ជួលប្រសើរជាង”។

លោកបានសង្កត់ធ្ងន់ថា៖ “តែបើនិយាយក្នុងន័យសេដ្ឋកិច្ច ការដាក់ជួលឱ្យគេ ហើយធ្វើការបានប្រាក់ខែច្រើន គាត់មិនចាំបាច់មករវល់ជាមួយនិងការបើកអជីវកម្មខ្នាតតូចនោះទេ ដោយសារតែការធ្វើអជីវកម្មផ្ទះជាអាជីវកម្មតូចតាច។ បើគាត់មានចំណេះជំនាញ គាត់អាចធ្វើអាជីវកម្មដោយខ្លួនឯងបានគាត់ និងចំណេញប្រសើរជាងដាក់ជួលឱ្យគេ”។

សូមស្តាប់ប្រសាសន៍លោកង៉ែត ជូ៖

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button