វិនិយោគ

មេអចលនទ្រព្យ អាន ធីតា ប្រាប់អ្នកដែលចង់វិនិយោគលើខុនដូដើម្បីកុំឱ្យខកបំណង

អត្ថបទខ្លី និងមានសំឡេង

ក្នុងសម័យកូវីដកំពុងតែបន្តរាលដាល និងមិនទាន់មានច្បាស់លាស់លើស្ថានការណ៍កូវីដ វិស័យអចលនទ្រព្យក៏ទទួលរងផលប៉ះពាល់ផងដែរ ក្រុមហ៊ុន គម្រោងទាំងអស់បានបន្ថែមយុទ្ធសាស្ត្រ និងវិធីសាស្ត្រដើម្បីបង្កើនការលក់របស់ខ្លួនសម្រាប់គម្រោងដែលបានកំពុងដំណើរការ ហើយទីផ្សារក៏កំពុងបង្វែរមកកាន់ភ្ញៀវក្នុងស្រុកខណៈដែលភ្ញៀវបរទេសមានភាពស្ងាត់ជ្រងំ។

អ្នកនាង អាន ធីតា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ CBRE បានផ្តល់គំនិតសំខាន់យ៉ាងហោចចំនួន៦ដើម្បីការពារអ្នកទិញអចលនទ្រព្យលើវិស័យខុនដូរឱ្យទទួលបានជោគជ័យ។ ចំណុចទាំងនោះមាន​៖

-តើអ្នកអភិវឌ្ឍន៍ជានរណា ហើយមានបទពិសោធន៍ឬអត់ និងមានច្បាប់ត្រឹមត្រូវទេ?

-ទីតាំងដែលត្រូវការវិនិយោគ ការជ្រើសរើសទីតាំងដែលមានសក្តានុពល

-ទំហំនិងប្រភេទ ការវិនិយោគទៅលើខុនដូដែលងាយស្រួលដាក់ជួល (បន្ទប់គ្រែ១ឬ២)

-តម្លៃ(ខុនដូរកម្រិតខ្ពស់ កម្រិតមធ្យម និងកម្រិតសមរម្យ)

-អ្នកពាក់ព័ន្ធ គឺទាមទារឲ្យមានបទពិសោធន៍ សូម្បីតែអ្នក Design ក្រុមហ៊ុនដែលសាងសាង់ និងបរិក្ខារផ្សេងៗ

-ការគ្រប់គ្រង់អគារ បើទោះបីជាមានគម្រោងដ៏ល្អប៉ុន្តែគាត់មិនមានការគ្រប់គ្រងល្អអាចមានបញ្ហា

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button