អាជីកម្មតូច-មធ្យម

យុទ្ធសាស្រ្តដើម្បីលើកទឹកចិត្តក្រុមលក់

លោកអ្នកត្រូវចងចាំថា វាមិនមានវិធីសាស្រ្តណាមួយល្អបំផុត ដើម្បីលើកទឹកចិត្តរបស់អ្នកទេ។ ក្រុមរបស់អ្នកមានភាពខុសប្លែកគ្នាពីម្នាក់ទៅម្នាក់ទៀត ដូច្នេះកត្តាផ្សេងៗគ្នា អាចជះឥទ្ធិពលដល់ការលើកទឹកចិត្តរបស់ពួកគេ។ មនុស្សមួយចំនួនត្រូវបានលើកទឹកចិត្តដោយលុយកាក់ផ្សេងៗដោយរង្វាន់កិត្តិយស ខ្លះចូលចិត្តការទទួលស្គាល់ ហើយខ្លះទៀតអាចលលើកទឹកចិត្តខ្លួនឯងបាន។ អ្នកត្រូវប្រើប្រាស់យុទ្ធសាស្រ្ត និងបច្ចេកទេស ផ្សេងៗគ្នាដើម្បីបង្កើនការលើកទឹកចិត្ត និងផលិតផលរបស់បុគ្គលិក។


ទី១ ទុកចិត្តៈ នេះគឺជាទិដ្ធភាពសំខាន់បំផុតមួយ នៅក្នុងក្រុមហ៊ុន។ ក្រុមការងាររបស់អ្នក ចង់ដឹងថាអ្នកគ្រប់គ្រងរបស់ពួកគេ កំពុងស្វែងយល់ពីចំណុចល្អបំផុត ដើម្បីជំរុញពួកគេឪ្យទទួលបានជោគជ័យមែនទេ។ អ្នកដឹកនាំក៏ចង់ដឹងថា តើអាចទុកចិត្តក្រុមរបស់ពួកគេបានទេ។ វាអាស្រ័យលើអ្នកគ្រប់គ្រង ដើម្បីធានាថាការជឿរទុកចិត្តនេះ ត្រូវបានបង្កើតឡើងជាមួយបុគ្គលិករបស់ខ្លួន និងជំរុញទំនាក់ទំនងជាវិជ្ជមាន។
ទី២ ប្រព័ន្ធរង្វាន់ៈ ករលើកទឹកចិត្តគឺជាមធ្យោបាយមួយដ៏ល្អដើម្បីលើកកម្ពស់ការខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិក ។ក្រុមហ៊ុនមួយៗមានយុទ្ធសាស្ត្រផ្សេងៗគ្នា ក្នុងការលើកទឹកចិត្តបុគ្គលិក ដើម្បីបង្កើនផលិតផលការងារ រួមមាន តំឡើងតួរនាទី ប្រាក់ខែ បញ្ញូនទៅចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសជាដើម។
ទី៣ ការទទួលស្គាល់ៈ នេះគឺជាទង្វើដ៏សាមញ្ញ នៃការអនុញ្ញាតិឪ្យបុគ្គលិក ដឹងថាពួកគេកំពុងធ្វើការងារបានល្អ ហើយទទួលបានការទទួលស្គាស់ពីការខិតខំប្រឹងប្រែងរបស់ពួកគេ អាចធ្វើអោយមានការអស្ចារ្យសម្រាប់ការលើកទឹកចិត្តរបស់ពួកគេបាន។ ក្នុងនាមជាមនុស្ស យើងចូលចិត្តស្តាប់នៅពេលដែលយើង កំពុងត្រូវធ្វើបានល្អ ហើយទទួលបានការកោតសសើរ។ ជាលទ្ធិផលវាជម្រុញឪ្យយើងបន្តរក្សានិងទទួលបានការទទួលស្គាល់។
ទី៤ ការរីកចម្រើនក្នុងការងារៈ ក្រុមលក់របស់អ្នកទំនងជានិងទទួលបានច្រើន ប្រសិនពួកគេមានការរីកចម្រើនការងារទៅខាងមុខ។ ក្នុងនាមជាប្រធានម្នាក់ អ្នកអាចធ្វើការលើកទឹកចិត្តពួកគេ ដោយធានាថាមានឪកាសការងារ និងតួរនាទីល្អទៅថ្ងៃមុខ។
ទី៥ សុភមង្គលៈ ជាចុងបញ្ចប់ ក្នុងនាមជាប្រធានម្នាក់ អ្នកត្រូវដឹងថាតើក្រុមរបស់អ្នពេញចិត្តអ្វីខ្លះ? សូមកុំសន្មតថាគ្រាន់តែ សន្ទនាជាមួយពួកគេនៅសុភមង្គលរបស់ពូកគេគឺគ្រប់គ្រាន់ ពួកគេអាចញញ្ញឹមហើយនិយាយថា ចាស ប្រសិនបើពួកគេគិតថាវាជាអ្វីដែលអ្នកចង់បាន។
ក្នុងនាមជាអ្នកគ្រប់គ្រង អ្នកត្រូវផ្តោតលើវិធីផ្សេងៗ ដើម្បីធ្វើអោយអាជីវកម្មនិងបុគ្គលិករបស់អ្នកកាន់តែប្រសើរឡើង។ ប្រសិនបើអ្នកយល់ច្បាស់ពីកត្តាដែលធ្វើអោយក្រុមការងារសប្បាយចិត្តវានិងធ្វើអោយក្រុមហ៊ុនរីកចម្រើន និងល្អសម្រាប់ទាំងអស់គ្នា។

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button