អចលនទ្រព្យ

រដ្ឋាភិបាលតម្រូវឱ្យមានលក្ខខណ្ឌចំនួន៥មុននឹងប្រកាសលក់ ឬជួលអចលនវត្ថុ

ភ្នំពេញ៖  រាល់គម្រោងអភិវឌ្ឍន៍អចលវត្ថុទាំងអស់តែងតែមានការផ្សាយជាសារណៈ ឬ តាមបណ្តាញសង្គម  ដើម្បីលក់ ឬជូលទៅឱ្យអតិថិជនរបស់ខ្លួន ប៉ុន្តែមានគម្រោងមួយចំនួនតូចមិនទាន់បានលិខិតអនុញ្ញាតបើកការដ្ឋាន ឬអាជ្ញាបណ្ណអភិវឌ្ឍន៍ក៏បានផ្សព្វផ្យាយលក់ ឬ ជួល ដែលផ្ទុយទៅច្បាប់។

តាមអនុក្រឹត្យស្តីពីអភិវឌ្ឍន៍អចលនវត្ថុ បញ្ជាក់ថា រាល់ការប្រកាសផ្សាយពាណិជ្ជកម្មលក់ ឬជួលអចលនវត្ថុដែលធ្វើឡើងដោយបុគ្គលអភិវឌ្ឍអចលនវត្ថុ មុននឹងធ្វើការផ្សព្វផ្សាយ ត្រូវគោរពទៅតាមលក្ខខណ្ឌចំនួន ៥ នៅខាងក្រោម៖

(ក)បើមិនទាន់បានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋានសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬពីសាលារាជធានី ខេត្ត និងមិនទាន់បានទទួលអាជ្ញាប័ណ្ណអភិវឌ្ឍអចលនវត្ថុ អចលនវត្ថុពីក្រុមការងារក្រសួងទេ បុគ្គលអភិវឌ្ឍអចលនវត្តុទាំងអស់  មិនត្រូវធ្វើការប្រកាស ការផ្សព្វផ្សាយ ពាណិជ្ជកម្មលក់ ឬជួល ឬធ្វើការប្រមូលប្រាក់ជាសាធារណៈតាមគ្រប់វិធីសាស្ត្រដោយរួមទាំងការកក់ប្រាក់ ការបង់រំលោះ ការបង់ប្រាក់មុនពីអតិថិជនបានឡើយ ។

(ខ)បុគ្គលអភិវឌ្ឍអចលនវត្ថុទាំងអស់ ត្រូវផ្តល់ជូនក្រុមការងារអន្តរក្រសួងនូវរាល់ព័ត៌មានទាំងអស់ មុនពេលប្រកាស/ ផ្សាយពាណិជ្ជកម្មលក់ ឬជួល ។ ប្រសិនបើមានការផ្លាស់ប្តូរ ព័ត៌មានពីការប្រកាស/ ការផ្សាយពាណិជ្ជកម្មលក់ ឬជួល បុគ្គល អភិវឌ្ឍអចលនវត្ថុ ត្រូវផ្តល់ជូនក្រុមការងារអន្តរក្រសួងពីការផ្លាស់ប្តូរនោះ ។

(គ)រាល់ការផ្សព្វផ្សាយដែលនាំឱ្យមានការយល់ខុសឬផ្សាយពាណិជ្ជកម្មនូវពាក្យមិនពិតនឹងត្រូវ ទទួលការផាកពិន័យដូចមានចែងក្នុងច្បាប់ជាធរមាន ។

(ឃ)ក្រុមការងារអន្តរក្រសួងមានសិទ្ធិអនុញ្ញាត ឬមិនអនុញ្ញាតឱ្យធ្វើការប្រកាស/ ការផ្សាយពាណិជ្ជកម្មលក់ ឬជួលដោយមាន ឬដោយគ្មានលក្ខខណ្ធ ឬបដិសេធមិនអនុញ្ញាតជូនទាំងស្រុងតែម្តង ។

ប្រសិនបើក្រុមការងារអន្តរក្រសួងយល់ឃើញថា រាល់ការប្រកាស/ ការផ្សព្វផ្សាយពាណិជ្ជកម្មលក់ ឬជួល នោះជាការឆរបោក ឬឱ្យមានការយល់ច្រឡំ ។

(ង)ការប្រកាស/ ការផ្សាយពាណិជ្ជកម្មលក់ ឬជួលអចលនវត្ថុ ត្រូវបានតម្រូវដាច់ដោយឡែកពីគ្នា សម្រាប់គម្រោងសាងសង់នីមួយៗ ៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button