ព័ត៌មានសំខាន់

រូបិយវត្ថុអន្តរជាតិ៖ នៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងរង្វង់៤,២% ខណៈអាស៊ីនឹងកើនជាង៧%

ភ្នំពេញ៖ សេដ្ឋកិច្ចក្នុងតំបន់អាស៊ីនឹងមានភាពប្រសើរឡើងវិញ ដោយកំណើនពី១,៥% នៅឆ្នាំ២០២០ ដល់ ៧,៦% នៅឆ្នាំ២០២១ បើទោះបីជាតំបន់សក្តានុពលមួយនេះនៅប្រឈមនឹងជំងឺកូវីដ១៩។ នេះគឺជាការបញ្ជាក់ពី មូលនិធិរូបិយវត្ថុអន្តរជាតិដែលបានចេញរបាយការណ៍ព្យាករនៅថ្ងៃទី៧ ខែមេសាម្សិលមិញ។ ក្នុងនោះ ស្ថាប័នដ៏ធំមួយ​នេះ បានព្យាករដែរថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៤,២%ដោយសារកំណើនតម្រូវការប្រើប្រាស់និងការវិនិយោគក្នុងវិស័យឯកជន។

ដូចបណ្តាប្រទេសនានាជុំវិញពិលោកដែរ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ បានជួបប្រទះនូវកំណើនអវិជ្ជមានដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩។ ទោះយ៉ាងណា អត្រាអតិផរណាកម្ពុជាស្ថិតក្នុងកម្រិតទាបប្រមាណ ២,៩% អត្រាប្តូរប្រាក់ប្រែប្រួលក្នុងកម្រិតទាបជាង ១% ស្របពេលដែលទុនបម្រុងអន្តរជាតិនៅតែមានសភាពរឹងមាំក្នុងការថែរក្សាស្ថិរភាពនិងតុល្យភាពម៉ាក្រូសេដ្ឋកិច្ច៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button