ព័ត៌មានសំខាន់

លោក ច្រឹក សុខនីម ៖ បច្ចុប្បន្នវិស័យខុនដូកំពុងតែអភិវឌ្ឍន៍ដើម្បីបម្រើប្រជាជនក្នុងស្រុក

“ បច្ចុប្បន្នវិស័យខុនដូកំពុងតែអភិវឌ្ឍន៍ដើម្បីបម្រើប្រជាជនក្នុងស្រុក” ដែលនេះគឺជាការថ្លែងរបស់លោក ច្រឹក សុននីម ប្រធានសមាគមន៍អ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន ក្នុងសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី០៣ ខែវិច្ឆកា ស្តីពីសមាជនៃសមាគមអចលនទ្រព្យអាស៊ាន។ កម្ពុជាពិតជាត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើឲ្យប្រជាពលរដ្ឋស្វែងយល់ពីវិស័យខុនដូ។ នេះបើតាមលោកដដែល។

ទន្ទឹមនឹងនេះផងដែរ លោកក៏បានផ្តល់យោគបល់ថា បើសិនជាបងប្អូនចង់វិនិយោគ គួរតែវិនិយោគជាមួយខុនដូ ព្រោះថាខុនដូជួលបានតម្លៃថ្លៃ និងមានលំហូរសាច់ប្រាក់ល្អ ទៀតសោតចំពោះវិស័យខុនដូនេះមិនសូវជាមានហានិភ័យធំនោះទេ។ ហើយសម្រាប់កម្ពុជា ប្រជាជនភាគច្រើនដែលមាន ចំណាប់អារម្មណ៍ជាមួយការរស់នៅក្នុងខុនដូ គឺមានចន្លោះចាប់ ២៥ឆ្នាំ ទៅ៤៥ឆ្នាំ។

ជាក់ស្តែងបើទោះបីជាវិស័យខុនដូ មិនបានចូលខ្លួនទាំងស្រុងក្នុងការបម្រើប្រជាជននៅក្នុងស្រុក ប៉ុន្តែវិស័យខុនដូនៅក្នុងប្រទេសកម្ពុជា កំពុងតែត្រៀមខ្លួនយ៉ាងកក់ក្តៅសម្រាប់ទទួលស្វាគមន៍ប្រជាជនក្នុងស្រុក និងក្រៅស្រុកផងដែរ។ យ៉ាងណាមិញនៅដើមឆ្នាំ២០២២ ខាងមុខនេះបើតាមការព្យាករណ៍របស់លោក ច្រឹក សុខនីម កម្ពុជានឹងមានសន្ទុះកើនឡើងវិញនៅលើវិស័យអចលនទ្រព្យប្រមាណ ៣០% ទៅ ៤០%។

Businees9 News
Facebook: https://www.facebook.com/news.business9
YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA
Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button