ព័ត៌មានសំខាន់

វិស័យអចលនទ្រព្យកម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះដោយសារវិបត្តិជំងឺកូវីដ ១៩

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅមាត់ជ្រោះ និងជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដែលបង្ករឡើងដោយវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ ១៩។

លោក គី សិរីវឌ្ឍន៍ អ្នកនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងឱ្យដឹងនៅថ្ងៃនេះថា ការជាប់គាំងនេះ ដោយសារ ប្រជាពលរដ្ឋកម្ពុជា បានបង់ប្រាក់ចំណូល បានធ្វើឱ្យពួកគេ មិនហ៊ានចំណាយទិញអចលនទ្រព្យនោះទេ។ លោក បន្តថា បើទោះបីក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យ មួយចំនួន បានបង្ហាញទិញន័យវិជ្ជមាននៅក្នុងវិស័យអចលនទ្រព្យក៏ដោយ ក៏ទិន្នន័យនោះ ដើម្បីជំរុញឱ្យមានប្រតិបត្តិការទិញលក់វិញតែប៉ុណ្ណោះ។

លោកថ្លែងថា «បើសិនជាវិបត្តិនៃជំងឺកូវីដ ១៩ នៅតែបន្តអូសបន្លាយយូអង្វែងទៅមុខទៀត វានឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅតែបន្តជាប់គាំង  ប៉ុន្តែ បើជំងឺកូវីដ ១៩ បានស្រាកស្រាន វានឹងមានសន្ទុះឡើងវិញលឿន ដោយសារវិស័យនេះ វាមិនបានជាប់ពាក់ព័ន្ធទៅនឹងផលិតកម្មនោះទេ ហើយក៏វាជាវិស័យបានបង្កើតតម្លៃ ដូច្នេះ យ៉ាងយូ ២ ឬ ៣ ខែវានឹងមានសន្ទុះលឿន»។

បើតាម លោក គី សីរីវឌ្ឍន៍ អ្នកដែលទទួលរងនូវផលប៉ះពាល់ពីវិស័យអចលនទ្រព្យនេះ គឺប្រជាពលរដ្ឋទាំងមូល  និងមួយចំនួនធំទៀត គឺប្រជាពលរដ្ឋដែលបានប្រឡូកចូលនៅក្នុងវិស័យមួយនេះ ជាពិសេសប្រជាពលរដ្ឋដែលបានខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ឬធនាគារយកមកវិនិយោគអចលនទ្រព្យ ហើយមិនមានប្រាក់គ្រប់គ្រាន់សងទៅមីក្រូហិរញ្ញវត្ថុ និងធនាគារវិញ៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button