អចលនទ្រព្យ

សម័យកូវីដ៖ អ្នកអចលនទ្រព្យប្រើក្បាច់អ្វីដើម្បីបង្កើនការលក់ និងបង្វិលសាច់ប្រាក់

វិបត្តិកូវីដកំពុងធ្វើឱ្យសឹងតែគ្រប់ផ្នែកនៃអាជីវកម្មកំពុងរងផលប៉ះពាល់ខ្លាំង ក្នុងនោះវិស័យអចលនទ្រព្យក៏រងផលប៉ះពាល់ផងដែរ នៅពេលនេះ យើងមកស្គាល់ក្បាច់ដែលក្រុមហ៊ុនធំៗកំពុងប្រើនាពេលបច្ចុប្បន្ននេះគឺជាអ្វីដើម្បីលក់ដូរ និងដំណើរការរបស់ខ្លួនបានដើម្បីបង្វិលសាច់ប្រាក់។

សាស្ត្រាចារ្យ លន់ បូរី ទីប្រឹក្សាសមាគមអចលនវត្ថុនិងវាយតម្លៃកម្ពុជា លើកឡើងថា ក្រុមហ៊ុនទាំងតូចនិងធំក្នុងវិស័យអចលនទ្រព្យ​ បានងាកមកប្រើយុទ្ធសាស្រ្តទម្លាក់ថ្លៃនិងបង់រំលោះដោយមិនមានប្រាក់កក់តែម្តងដើម្បីបង្កើនការលក់។ ក្នុងស្ថានភាពទីផ្សារ ប្រកួតប្រជែង ក្រុមហ៊ុនទាំងអស់ មើលទៅលើអតិថិជនជារួម ដោយផ្តោតលើ4P​ គឺ ១ផលិតផល ២ទីកន្លែង ៣ការផ្សព្វផ្សាយ និង៤តំលៃ។

លោកសាស្រ្តាចារ្យ លន់ បូរី បានបញ្ជាក់ថា៖ ”ការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការទិញលក់អចលនទ្រព្យដូចជាផ្ទះលែ្វង វីឡា ឬខុនដូរ នៅពេលនេះដោយសារតែអ្នកទិញនិងអ្នកលក់យកចិត្តទុកដាក់ទៅលើការបង្វិលសាច់ប្រាក់ (Cash flow) ព្រោះមិនអាចយកលុយដុំទៅទិញទេដើម្បីកុំឲ្យហានិភ័យខ្ពស់។”

ក្រុមហ៊ុនភាគច្រើនចាប់ផ្តើមបន្ធូរបន្ថយលក្ខខណ្ឌមិនបាច់មានប្រាក់កក់ ឬពន្យាពេលបង់ឲ្យយូរឆ្នាំ ដែលធ្វើឲ្យការបង់ប្រចាំខែមានការធ្លាក់ទាប នេះគឺជាកតា្តចាំបាច់មួយសម្រាប់ក្រុមហ៊ុនត្រូវតែយកចិត្តទុកដាក់ ហើយនេះជាយុទ្ធសាស្រ្តមួយត្រឹមត្រូវដែលជាទូទៅគេធ្វើក្នុងរយៈពេលខ្លី តែប៉ុណ្ណោះតែនៅពេលស្ថានភាពសេដ្ឋកិច្ចត្រលប់មកធម្មតាវិញ នឹងមានការប្រែប្រួលថែមទៀត។

យ៉ាងណាក៏ដោយលោក លន់ បូរី ហ៊ានអះអាងថា វិស័យអចលនទ្រព្យនៅតែបន្តរីកចម្រើន៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button