វីដេអូ

សិទ្ធិដែលអ្នកជាប់ពន្ធទទួលបានមានអ្វីខ្លះ?

សិទ្ធិដែលអ្នកជាប់ពន្ធទទួលបានមានអ្វីខ្លះ?
តើអ្នកជាប់ពន្ធតូចនិងទទួលបានសិទ្ធិនៅលើអ្វីខ្លះ
១. ទទួលបានការរក្សាទុក ជាការសម្ងាត់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធបានផ្ដល់ជូនរដ្ឋបាល សារពើពន្ធ
២. ទទួលបានការផ្ដល់សេវា ប្រកបដោយវិជ្ជាជីវៈនិងមានការជួយពន្យល់ណែនាំឲ្យបានយល់ អំពីកិច្ចដំណើរការ នៃប្រព័ន្ធពន្ធដារ នីតិវិធីសារពើពន្ធនិងការអនុវត្តកាតព្វកិច្ចសារពើពន្ធ
៣. ទទួលបានការពន្យល់រាល់សេចក្ដីសម្រេច របស់រដ្ឋបាលសារពើពន្ធ ចំពោះកិច្ចការងារសារពើពន្ធ
៤. ប្ដឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ
៥. បង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្ដីពីពន្ធដារកំណត់
៦. មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធតាមការជ្រើសរើសដើម្បីផ្ដល់យោបល់អំពីកិច្ចការសារពើពន្ធ
៧. ទទួលបានការអនុវត្តដោយមានតម្លាភាពនិងមិនលំអៀងអំពីសំណាក់រដ្ឋបាលសារពើពន្ធ
៨. ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button