អាជីកម្មតូច-មធ្យម

ស្ថាបនិកភូមិផ្កាត្រកួន ណែនាំឱ្យក្រុមហ៊ុនរើសបុគ្គលិកដែលមានទ្រឹស្តី២០% និងការអនុវត្ត៨០%

ជាធម្មតាអ្នកដែលហក់ចូលក្នុងវិស័យរកស៊ីតែងតែចង់ជោគជ័យឱ្យក្រុមហ៊ុនរបស់ខ្លួនជោគជ័យប៉ុន្តែពាក្យខ្លីមួយម៉ាត់នេះ គឺជាមេរៀន និងការលំបាកបំផុតដែលអ្នកខ្លះបានឆ្លងកាត់។ ទន្ទឹមនឹងនេះ ស្ថាបនិកភូមិផ្កាត្រកួន​ លោក ឌិន សុមេធារិទ្ធ ដែលជាអ្នកជោគជ័យមួយរូបក្នុងវិស័យជំនួញ។ ដូច្នេះBusiness9 សូមណែនាំពីបញ្ហាបុគ្គលិកដែលធ្វើឱ្យឱ្យក្រុមហ៊ុនមួយអាចរីកចម្រើនបាន។

លោក ឌិន សុមេធារិទ្ធ ថាម្ចាស់ក្រុមហ៊ុនចង់បានលទ្ធផលការងារ និងប្រសិទ្ធភាពការងាររួមទាំងចង់ឲ្យបុគ្គលិកទាំងអស់ធ្វើការប្រកបដោយភាពទទួលខុសត្រូវតាមតួនាទីរបស់ខ្លួន ប៉ុន្តែជាក់ស្តែងភាគច្រើន បុគ្គលិកមិនសូវស្រលាញ់ការងារ  ធ្វើការមិនអស់ពីចិត្ត ចង់មានលឿន ចង់បានប្រាក់ខែច្រើន ការទទួលខុសត្រូវនិងសមត្ថភាពអត់ដល់ ដូរការងារច្រើន និងមិនសូវចេះនិងធ្វើការបំពេញតែម៉ោងឲ្យតែចប់ម៉ោងការងារប៉ុណ្ណោះ។

លោក ឌិន សុមេធារិទ្ធថា៖“ខ្ញុំគិតថា​ បុគ្គលិក សំណាងមានមេល្អជាគ្រូ  បុគ្គលិកខំតស៊ូរៀនសូត្រពីមេ បុគ្គលិកនឹងមានអនាគតល្អ ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញ តែបើបុគ្គលិកល្អ មេអន់ និង មេល្អ កូនចៅអត់ ក៏វាពិបាកទៅតាមហ្នឹងដែរ”។

លោកថា បុគ្គលិកភាគច្រើនឡើងឋានៈតួនាទីពេលអត់មានមនុស្ស ចេះតែឡើងជំនួសកន្លែងទំនេរតែសមត្ថភាពអត់ដល់កម្រិតដែលក្រុមហ៊ុនចង់បាននោះឡើយ។ ដើម្បីឲ្យក្រុមហ៊ុនរីកចម្រើន ស្ថាបនិកភូមិផ្កាត្រកួតថា ទាមទារឲ្យបុគ្គលិកមានការបណ្តុះបណ្តាលឲ្យច្បាស់លាស់ទាំងផ្នែកផ្នត់គំនិតនិងមុខជំនាញទ្រឹស្តីតែ២០ភាគរយនិងអនុវត្តការងារជាក់ស្តែង៨០ភាគរយ៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button