ភាពបរាជ័យនៃអាជីវកម្ម

អ៊ិន ចាន់នី៖ តើត្រៀមខ្លួនធ្វើជា CEO របៀបណា?

ការងារមិនចាំបាច់លុះត្រាតែត្រូវជំនាញបានធ្វើនោះទេ។ បើគ្មានការងារណាដែលត្រូវជំនាញធ្វើបានគួរតែធ្វើសិនទៅ យកចំណេះបានរៀនសូត្រពីការងារថ្មីនោះផង  ហើយចំណេះដឹកខ្លះដែលរៀនៅសាលាប្រហែលអាចធ្វើឲ្យយើងមានសមត្ថភាពធ្វើផងក៏ថាបាន ។

លោក អ៊ិន ចាន់នី បានមានប្រសាសន៍ថា ធ្វើជា CEO ម្នាក់ដែលល្អមិនមែនគ្រាន់តែចាប់ផ្តើមប្រលូកភ្លាមក្លាយជា CEO ភ្លាមនោះទេ គឺមានការត្រៀមខ្លួនក្នុងការធ្វើជា CEO ជាមុនសិន ធ្វើជាគំរូដឹកនាំអនុវត្តន៍ផែនការ ប្រកាន់គោលការណ៍លើសពីសិលធម៌ មានទស្សនៈវិស័យវៃឆ្ងាយ មានគំនិតច្នៃប្រឌិត ហើយជាមនុស្សទទួលខុសត្រូវ បើទោះបីជានៅផ្ទះ ក្រុមហ៊ុនឬក៏កន្លែងសាធារណៈក៏ដោយ។ បើតាមប្រសាសន៍របស់លោកផ្ទាល់ គោលដៅដែល CEO គួរតែចេះធ្វើមាន ៥ ចំណុចសំខាន់នេះ

ទី១ ត្រូវចេះកំណត់ទស្សនៈវិស័យ ៖ ការកំណត់ទស្សនៈវិស័យជាតួនាតីរបស់ CEO ដើម្បីកំណត់គោលដៅសម្រាប់ការធ្វើអាជីវកម្មដែលធ្វើឲ្យអាតិថិជនមានទំនុកចិត្តនិងការជឿជាក់មកលើក្រុមហ៊ុន ហើយនេះជាតួនាទីមួយដែល CEO ត្រូវតែធ្វើក្នុងចំណោមតួនាទីជាច្រើនទៀត។

ទី២ ត្រូវចេះកំណត់បទដ្ឋាន ៖ សម្រាប់ CEO ការងារដែលសំខាន់មួយផ្នែកទៀតគឺការកំណត់បទដ្ឋាន ឬមាត្រដ្ឋានគំរូ ថាសមស្របតាមច្បាប់ថ្នាក់ជាតិឬ អន្តរជាតិ ប៉ុន្តែការកំណត់បទដ្ឋាន និងកំណត់ទិសដៅចក្ខុវិស័យក៏មិនមែនជាការងាររបស់ CEO តែម្នាកើឯងទេ ។ភាគច្រើនការកំណត់ទស្សនៈឬមតិយោបលសុទតែមានការចូលរួមគាំទ្រពីបុគ្គលិកដែលនៅក្រោមការដឹកនាំរបស់ CEO ។

ទី៣ ត្រូវចេះរៀបចំគោលនយោបាយ ៖ ជាទូទៅ CEO ជាអ្នករៀបចំ គោលនយោគបាយ គោលការណ៍ និងនីតិវិធីផ្សេងៗ ជាដើម។ ការងារ CEO មានការងារឯករាជ្យជាច្រើនដែលនៅក្រោមក្របខណ្ខគោលនយោបាយ និងកំណត់ដោយក្រុមប្រឹក្សារភិបាល ។

ទី៤ ត្រូវចេះធ្វើជាគំរូ ៖ ធ្វើជាបុគ្គលិកគំរូ សំខាន់ណាស់សម្រាប់ CEO ព្រោះCEO ផ្ទាល់ដែលជាអ្នករៀបចំនីតិវិធី ។ គោរពពេលវេលា និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនក៏ដូចជា ច្បាប់ជាតិនិងអន្តរជាតិ ដោយមិនគិតថាខ្លួនឯងជាមេ ឬអ្នកធំជាងគេទេ ហើយនីតិវីធីទាំងអស់នេះមិនមែនតែអ្នកថ្នាក់ក្រោមអនុវត្តន៍ ត្រូវចូលរួមអនុវត្តន៍ទាំងអស់គ្នា ។

ទី៥ ត្រូវចេះកំណត់យុទ្ធសាស្រ្ត ៖ ការទទួលខុសត្រូវចំពោះយុទ្ធសាស្រ្តជាតួនាទីរបស់ CEO ប៉ុន្តែគួរតែឲ្យសហការីចូលរួមក្នុងការបង្កើតយុទ្ធសាស្រ្តនេះផងដែរ ។ ព្រោះនៅពេលដែលខ្លួនឯងដែលជា CEO ផ្ទាល់សម្រេចចិត្តយកយុទ្ធសាស្រ្តណាមួយហើយ សហការីក៏ដឹងពីវីធីធ្វើវាផងដែរ ហើយការបើពួកគេចូលរួមចំណែកក្នុងការបង្កើត និងអនុវត្តន៍នោះនឹងមិនប្រើប្រាស់ពេលវេលាយូរក្នុងការធ្វើ និងទទួលបានផលថែមទាំងមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button