ព័ត៌មានសំខាន់អចលនទ្រព្យ

អ្នកចង់ប្រឡូកក្នុងវិស័យដីធ្លីគួរមានធនធានគ្រប់គ្រាន់ទើបមិនទទួលហានិភ័យ

ភ្នំពេញ៖ អ្នកជំនាញបានណែនាំដល់អ្នកមានបំណងចង់ប្រឡូកក្នុងការរកស៊ី ឬ វិនិយោគលើវិស័យអចលនទ្រព្យប្រភេទដីធ្លី នៅក្នុងប្រទេសគួរត្រូវមានធនធានគ្រប់គ្រាន់ដើម្បីចំណាយប្រចាំខែទើបមិនទទួលហានិភ័យ ខណៈការវិនិយោគលើវិស័យមួយនេះ ទាមទាក្នុងរយៈពេលយូទើបទទួលបានផលចំណេញត្រឡប់មកវិញ។

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance ពន្យល់ថា ក្នុងជំនួញលើវិស័យអចលនទ្រព្យជាពិសេសដីធ្លី ត្រូវការពេលវេលាយូរដោយយ៉ាងហោចណាស់ ពី ៣ ទៅ ៥ ឆ្នាំ ទើបទទួលបានផលចំណេញ ត្រឡប់មកវិញ ហើយអ្នកដែលមិនមានធនធានគ្រប់គ្រាន់អាចនឹងពិបាកក្នុងចំណាយប្រចាំខែ។

ទោះជាយ៉ាងណាក៏ដោយ លោក ឡុង​ គឹមសួគ៌​ ថ្លែងថា អ្នកវិនិយោគមុននឹងសម្រេចចិត្តដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងតំបន់ណាមួយ ត្រូវពិនិត្យមើលទីតាំងឱ្យបានច្បាស់លាស់ (ពាក់ព័ន្ធនឹងគម្រោងវិនិយោគធំៗ  និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលគេកំពុងធ្វើ)  នៅពេលដែលយើងទិញនៅក្នុងតំបន់នោះ អាចប្រើប្រាស់ប្រមាណ កន្លះឆ្នាំ ឬ មួយឆ្នាំ យើងលក់វិញហើយអាចចំណេញ ។

បើតាមលោក ឡុង គឹមសួគ៌ នៅពេលដែលយើងទិញនៅកន្លែងដែលមិនមានគម្រោងអភិវឌ្ឍន៍ ឬ ត្រៀមអភិវឌ្ឍន៍ នាពេលខាងមុខនេះយើងត្រូវប្រើពេលយ៉ាងហោចណាស់ ពី ៣ ទៅ ៥ ឆ្នាំ ទើបទទួលបានផលមកវិញ”។

លោកបន្ថែមថា «អ្នកវិនិយោគអចលនទ្រព្យភាគច្រើនប្រើប្រាស់ក្នុងរយៈពេលវែង  គឺគាត់គិតទុកមុន ថា ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំ  ហើយអ្នកខ្លះទៀត គិតទុករហូតដល់ ១០ ឆ្នាំក្រោយទៀត ទើបគេចាប់ផ្តើមអភិវឌ្ឍន៍ ឬ លក់ចេញទើបទទួលបានផលចំណេញត្រឡប់មកវិញ»៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button