ព័ត៌មានសំខាន់

អ្នកជំនាញណែនាំឱ្យមានការទិញ-លក់អចលនទ្រព្យតាមភ្នាក់ងារ ដើម្បីកុំឱ្យខាតបង់ផលប្រយោជន៍

ភ្នំពេញ៖ អ្នកជំនាញបានលើកទឹកចិត្តដល់ការស្វែងរកទិញ-លក់ក្នុងវិស័យអចលនទ្រព្យគួរជ្រើសរើសយកភ្នាក់ងារក្នុងការចចារ និងរៀបចំឯកសារបទដ្ឋានគតិយុត្តិ ដើម្បីជៀសវាងហានិភ័យ និងមានសុវត្ថិភាពទាំងគូរភាគី ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ពន្យល់ថា ភ្នាក់ងារអចលនវត្ថុគឺជាអ្នកប្រឹក្សាយោបល់ដល់អ្នកលក់ និងអ្នកទិញដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាប់ពីវិស័យអចលនទ្រព្យ និងដឹងពីព័ត៌មានក្នុងអចលនទ្រព្យព្រមទាំងដឹងពីប្រភពអចលនទ្រព្យ និងប្រភពមុនិធិដែលនឹងយកមកប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ។

លោកបន្តថា ភ្នាក់ងារអចលនទ្រព្យមានព័ត៌មានសម្បូរបែប ហើយអាចទទួលយកបានតាមរយៈ ការផ្តល់នូវព័ត៌មាន និងឱកាសវិនិយោគប្រកបដោយចីរភាព។ ម្យ៉ាងទៀត ភ្នាក់ងារអចលនទ្រព្យ គឺជាបុគ្គលដែលមានសក្តានុពលក្នុងការចចារពីព្រោះពួកគេធ្វើការដោយផ្ទាល់ជាមួយនឹងអ្នកលក់ ហើយដឹងពីលក្ខខណ្ឌនៃតម្រូវការជាក់ស្តែងនៃអ្នកលក់ ជាការលក់ប្រញាប់ លក់ធម្មតា ឬលក់ក្នុងកម្រិតមួយដើម្បីទទួលយកប្រាក់ចំណូលខ្ពស់ ។

លោកបន្ថែមថា ជាមួយគ្នានេះ ភ្នាក់ងារអចលនវត្ថុជាបុគ្គលកណ្តាល ក្នុងការរៀបចំកិច្ចសន្យាទិញ-លក់ និងការធ្វើឱ្យមានភាពស្របច្បាប់សម្រាប់អ្នកលក់នៅក្នុងដំណើរការនៃការទិញ-លក់។ បន្ថែមពីនេះ ភ្នាក់ងារក៏ជាអ្នកធ្វើការយ៉ាងជិតស្និតជាមួយនឹងធនាគារ ដែលអាចជួលសម្រប់សម្រួលដល់អ្នកទិញដែលមានបំណងខ្ចីនៅក្នុងលក្ខខណ្ឌណាមួយ។

លោក ច្រឹក សុខនីម បានអំពាវនា និងលើកទឹកចិត្តដល់អ្នកទិញ-អ្នកលក់អចលនវត្ថុប្រើប្រាស់ភ្នាក់ងាររបស់សមាគមដែលមាន ជាង ១០០ ក្រុមហ៊ុន និងភ្នាក់ងារជាង ៣០០០ នាក់ ដែលកំពុងបំរើនៅក្នុងទីផ្សារ និងមានវិជ្ជាជីវៈដោយរងចំាជួយសម្របសម្រួលដើម្បីជៀសផុតពីហានិភ័យដែលកើតឡើងជាយថាហេតុណាមួយ៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button