ព័ត៌មានសំខាន់

អ្នកជំនាញអចលនវត្ថុកម្ពុជា១០៣រូប ក្លាយជាសមាជិកសមាគមអចលនទ្រព្យអាមេរិក

សមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាចំនួន១២០រូបដែលសុទ្ធតែជាអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានទទួលការបណ្តុះបណ្តាលជំនាញអចលនទ្រព្យស្តង់ដារអន្តរជាតិពីសហរដ្ឋអាមេរិក។  ជាវគ្គដែលធ្វើឡើងក្រោមកិច្ចការរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) និងសមាគមជាតិនៃអ្នកជំនាញអចលនវត្ថុសហរដ្ឋអាមេរិក(NAR) កាលពីខែកក្កដាកន្លងទៅនេះក្រោមឈ្មោះថា Certified International Property Specialist (CIPS)។

លោកច្រឹក សុខនីម ប្រធានសមាគអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនCentury 21 Mekong បានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងសមាគមនៃប្រទេសទាំង២ សមាគក៏ដូចជាលោកផ្ទាល់ ចង់ឱ្យអ្នកជំនាញអចលនវត្ថុកម្ពុជា មានគុណវុឌ្ឍជាលក្ខណៈស្តង់ដារអន្តរជាតិកម្រិតសហរដ្ឋអាមេរិកដើម្បីពង្រឹងសមត្ថភាពក្នុងវិស័យអចលនទ្រព្យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា។

លោកប្រធានសមាគមគូសបញ្ជាក់ថា “វគ្គសិក្សា CIPS នេះគឺផ្តោតសំខាន់ទៅលើការទិញលក់អចលនទ្រព្យជាលក្ខណៈអន្តរជាតិ ហើយគោលបំណង CVEA ដែលបានបង្កើតវគ្គសិក្សានេះឡើងគឺដើម្បីពង្រឹងសមត្ថភាព ចំណេះ និងជំនាញរបស់សមាជិក CVEA”។

វគ្គសិក្សា CIPS បានធ្វើឡើងរយៈពេល១០ថ្ងៃដែលចាប់តាំងពីថ្ងៃទី ២២ខែមិថុនា ដល់ថ្ងៃទី២១ កក្តដា ឆ្នាំ២០២១ កន្លងទៅនេះ។ វគ្គនេះផ្តោតសំខាន់លើវប្បធម៌ការទិញលក់អចនទ្រព្យនៅក្នុងតំបន់ផ្សេងគ្នានៅលើពិភពលោកដែលជាចំណុចសំខាន់បំផុតសម្រាប់ភ្នាក់ងារអចលនវត្ថុនៅកម្ពុជាត្រូវស្វែងយល់ឱ្យបានទូលំទូលាយពីវិស័យដ៏មានសក្តានុពលមួយនេះ។

សូមរំលឹកថា ក្រៅពីទទួលបានចំណេះដឹងរួចហើយ សិក្ខាកាមទាំងអស់ក៏បានក្លាយជាសមាជិកនៃសមាគមជាតិនៃអ្នកជំនាញអចលនវត្ថុសហរដ្ឋអាមេរិក(NAR)ផងដែរ៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button