ព័ត៌មានសំខាន់

អ្នកជំនាញ៖ពលរដ្ឋអាចរកចំណូល បានជាង ១ម៉ឺនដុល្លារក្នុងមួយខែ ពីការលក់គម្រោងខុនដូ

ភ្នំពេញ៖ អ្នកជំនាញទីផ្សារ និងលក់អចលនទ្រព្យបានអះអាងថា ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា អាចរកចំណូលបានចំនួន ១២០០០ ដុល្លារអាមេរិកក្នុងមួយខែ ពីការលក់គម្រោងខុនដូ នៅក្នុងប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ លន់ បូរី ទីប្រឹក្សាប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា ថ្លែងថា ពលរដ្ឋ ឬ យុវជនកម្ពុជាធ្វើការឱ្យគេទទួលបានប្រាក់ខែ ១០០០ ដុល្លារក្នុងមួយខែ ហើយបើកបូកមួយឆ្នាំនឹងទទួលបាន ១២០០០ដុល្លារអាមេរិក ប៉ុន្តែ បើចាប់ឱកាសក្នុងការលក់គម្រោងខុនដូវិញ គឺអាចទទួលបាន ១២០០០ ដុល្លារក្នុងមួយខែ។

ទោះជាយ៉ាងណាលោកសាស្ត្រាចារ្យថា មុននឹងឈានដល់កម្រិតនេះ លុះត្រាប្រែក្លាយខ្លួនទៅជាសមាជិករបស់ក្រុមហ៊ុនភ្នាក់ងារ ជាពិសេស ជាសមាជិករបស់ក្រុមហ៊ុន Century 21 Mekong Condo ដែលមានឱកាសទទួលបណ្តុះបណ្តាលជំនាញប្រកបដោយសក្តានុពល ក្នុងការលក់ទៅឱ្យអតិថិជន។ 

លោកសាស្ត្រាចារ្យ ថ្លែងថា «អីចឹងអត្ថប្រយោជន៍ធំបំផុត ក្នុងនាមជាសមាជិក Century 21 Mekong Condo នឹងទទួលបានជំនាញ និងធ្វើទីផ្សារ រួមជាមួយនឹងលក់ ប្រកបដោយភាពវិជ្ជាជីវៈ យើងអត់អាច ឱ្យគ្នាយើងទៅក្រឡាប់ កាប់ផ្ងារទេ»។

លោកសាស្ត្រាចារ្យបន្តថា «អ្នកដែលពូកែធ្វើទីផ្សារ និងផ្សព្វផ្សាយលក់គម្រោងខុនដូ នឹងមានលទ្ធភាពក្លាយទៅជាអ្នកមានបាន ព្រោះអ្នកដែលធ្វើលើការងារនេះ ទទួលបានចំណូលខ្ពស់ណាស់។ ឧទាហរណ៍អ្នកដែល កំពុងធ្វើការងារទទួឡបានប្រាក់ខែ ១០០០ដុល្លារ យើង គុណទៅមួយឆ្នាំ ១២០០០ ដុល្លារ ។ ចុះបើធ្វើការក្នុងគម្រោងខុនដូក្នុងមួយខែបាន ១២០០០ ដុល្លារវិញ អ្នកទាំងអស់គិតមើលចាំបាច់អីរងចាំដល់ ១ឆ្នាំ បាន ១២០០០ ដុល្លារ»៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button