ព័ត៌មានសំខាន់

អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវដឹងនូវកត្តាសំខាន់ៗចំនួន ៣

ភ្នំពេញ៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវដឹងនូវកត្តាគន្លឹះសំខាន់ៗចំនួន ៣ ក្នុងការវាយតម្លៃអចលនទ្រព្យមួយដែលមានសក្តានុពល មុននឹងចាប់ផ្តើមវិនិយោគ។

១) តំបន់ដែលមានសក្តានុពល

អ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវដឹង និងផ្តោតទៅលើតំបន់អភិវឌ្ឍន៍ដែលខ្លួនមានបំណងក្នុងការវិនិយោគ។ ក្នុងន័យនេះ បើសិនជាយើងដឹងថា តំបន់នោះមានសក្តានុពលហើយ យើងមិនត្រូវងាករេទៅតាមអ្វីដែលគេថានោះទេ។

២) ក្តាប់ព័ត៌មានឲ្យជុំពីតំបន់នោះ

អ្នកអភិវឌ្ឍន៍ត្រូវផ្តោតការយកចិត្តទុកដាក់ ដោយក្តាប់ព័ត៌មានអចលនទ្រព្យឲ្យបានជុំនៅក្នុងតំបន់ដែលយើងកំពុងតែអភិវឌ្ឍនោះ វាមានអ្វីកើតឡើងខ្លះ និងទៅអនាគតវានឹងប្រែប្រួលដូចម្តេច ។

៣) មើលឃើញពីឱកាសលក់ចេញ

អ្នកអភិវឌ្ឍន៍ត្រូវមើលឱកាសក្នុងការលក់ចេញ ដែលមានន័យថាចំពោះការលក់ គឺយើងមិនត្រូវលក់រហូតដល់ចំណេញកប់នោះទេ គឺយើងត្រូវលក់ក្នុងតម្លៃសមរម្យ ណាមួយជូនដល់អតិថិជនរបស់ខ្លួន ៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button