ព័ត៌មានសំខាន់

ឧកញ៉ា ម៉ុង ឫទ្ធី ចង់ឱ្យកូនអ្នកសេដ្ឋីៗរត់តុគុយទាវ មុនចេញរកស៊ី

ឧកញ៉ា ម៉ុង ឫទ្ធី សេដ្ឋីប្រាក់វាល់លានដុល្លារអាមេរិក និងជាសេដ្ឋីល្បីឈ្មោះម្នាក់នៅកម្ពុជា ចង់ឱ្យកូនអ្នកមានៗនៅស្រុកខ្មែររត់តុគុយទាវដើម្បីឱ្យដឹងថា តើរសជាតិនៃជីវិតស៊ីឈ្នួលគេលំបាកបែបណា។ សេដ្ឋីម្ចាស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុបរូបនេះថា ក្មេងៗជំនាន់ក្រោយ ជាពិសេសកូនសេដ្ឋីៗនៅស្រុកខ្មែរមួយចំនួន ពិតជាមិនអាចទ្រាំបាន ឬធ្វើបានឡើយដើម្បីឡើងទៅអង្គុយកៅអីឋានៈជាអ្នកដឹកនាំព្រោះថា ពួកគេខ្វះនៅបទពិសោធន៍ និងការតស៊ូខ្លាំងក្លាមួយ។

លោកថា៖ “ខ្ញុំគិតថា ពេលកំពុងសិក្សា ពួកគេគួរតែទៅធ្វើការស៊ីឈ្នួលគេសិន ដើម្បីយកបទពិសោធន៍សម្រាប់ធ្វើជំនួញ ទោះបីជាកូនអ្នកមានក៏ដោយក្តី។ ឆ្លៀតពេលរត់តុឱ្យគេ ដើម្បីដឹងថាតើអ្នករត់តុធ្វើការយ៉ាងម៉េច។ ស៊ីឈ្នួលគេសិនដើម្បីឱ្យដឹងថា ជីវិតស៊ីឈ្នួលគេយ៉ាងម៉េច។ ដោយមិនត្រូវគិតថា អញមានលុយស្រាប់ហើយ មិនចាំបាច់ធ្វើអីចឹងទេ”។


ឧកញ៉ាដែលអ្នកខ្លះហៅថា អធិរាជកសិកម្មរូបនេះ បន្តថា ពេលរៀនចប់់គួរទៅស៊ីឈ្នួលគេសិន មុនឹងចាប់ផ្តើមអាជីវកម្មខ្លួនឯង ទោះជាអ្នកមានក្រុមហ៊ុនខ្លួនឯងក៏ដោយ។ លោកអះអាងថា កត្តាបរាជ័យរបស់មនុស្សមួយចំនួនធំគឺការមិនអាចតស៊ូព្យាយាមអត់ធ្មត់ឱ្យដល់កម្រិតខ្ពស់មួយ ហេតុដូចនេះហើយបានជាកត្តាជោគជ័យក្នុងអាជីវកម្មរបស់ក្មេងៗដែលបើកក្រុមហ៊ុន ឬអ្នកដែលមិនអត់ធ្មត់អាចទទួលបានជោគជ័យយូអង្វែង៕
ដកស្រង់ចេញពី៖ រដ្ឋាលីដឌីង

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button